ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ញ៉ាំ​អាហារ​ទាំងនេះ​ដើម្បី​សម្រាលកូន​លឿន

5 ឆ្នាំ មុន

អាហារ​៣​ប្រភេទ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ក្នុង​ការ​សម្រាលកូន​ដោយ​ធម្មជាតិ ។ តើ​មាន​អ្វី​ខ្លះទៅ ? អ្នក​អាច​ញ៉ាំ​សូកូឡា នំ​ខេ​ក ឬ​បង្អែម​ជាដើម ឬ​មួយ​ក៏​ម្សៅ​ទឹកដោះគោ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​បាន ។ ការ​បរិភោគ​អាហារ​ទាំងនេះ​អាច​ជួយ​ផ្តល់​កម្លាំង​ដល់​អ្នក​លឿន…

អាហារ​៣​ប្រភេទ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ក្នុង​ការ​សម្រាលកូន​ដោយ​ធម្មជាតិ ។ តើ​មាន​អ្វី​ខ្លះទៅ ?
អ្នក​អាច​ញ៉ាំ​សូកូឡា នំ​ខេ​ក ឬ​បង្អែម​ជាដើម ឬ​មួយ​ក៏​ម្សៅ​ទឹកដោះគោ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​បាន ។ ការ​បរិភោគ​អាហារ​ទាំងនេះ​អាច​ជួយ​ផ្តល់​កម្លាំង​ដល់​អ្នក​លឿន ដោយ​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​សម្រាលកូន ។
ក្នុង​ដំណាក់​កាលដែល​អ្នក​សម្រាលកូន អ្នក​អាច​ញ៉ាំ​ភេសជ្ជៈ​មួយ​ចំនួន​ដូច​ជា​ទឹក​ផ្លែ​ឈើ​ជាដើម ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​មាន​កម្លាំង​ឡើង​វិញ ដើម្បី​បន្ត​ប្រឹង​ឲ្យ​កូន​ឆាប់​ចេញ​មក ។

អ្នក​គ៏​អាច​ញ៉ាំ​បបរ នំ​បុ័ង​បន្ទះ​បាន ឬ​អាហារ​ដែល​ងាយស្រួល​រំលាយ ព្រោះ​អាហារ​ទាំងនេះ ក៏​អាច​ជួយ​ផ្តល់​កម្លាំង​ដល់​អ្នកផង​ដែរ ដោយ​ជួយ​ទប់​មិន​ឲ្យ​អ្នក​ឆាប់​អស់កម្លាំង​ឡើយ​។ ដូចនេះ​អ្នក​អាច​បរិភោគ​អាហារ​ទាំងនេះ​ក្នុង​ពេល​សម្រាល ដើម្បី​ធ្វើ​ឲ្យ​កូន​ឆាប់​ចេញ​មក​ឃើញ​ពន្លឺ​ថ្ងៃ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ