ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​​ប្រុស​ស្រី​​មួយក្រុម​ដល់​លំនៅ​ឋាន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​៤​នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​៤​នាក់ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លំនៅ​ឋាន​មួយ​កន្លែង ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ រ៉ាត់ សុ​ភី រឺ រ័​ត្ន​សុ​ភី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ជួញដូរ​និង​ប្រើប្រាស់​) ២-​ឈ្មោះ ត្រឹម សំណាង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ជួញដូរ​និង​ប្រើប្រាស់​) ៣-​ឈ្មោះ កែវ សុ​វ​ណ្ណា ហៅ​តា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​ចាត់ចែង​និង​ប្រើប្រាស់​) និង​៤-​ឈ្មោះ សាត អេ​ង​ស៊ី​ម ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជា​អ្នក​ប្រើប្រាស់​) ។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ក្នុង​នោះ​កម្លាំង​នគរបាល​ជំនាញ​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៧​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ខាងលើ​នោះ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ទីតាំង​ខាងលើ ទើប​កម្លាំង​ជំនាញ​បាន​ធ្វើការ​ចុះ​ប្រ​ង្ក្រា​ប​បាន​ភ្លាម​ៗ​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ