ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​ជញ្ជូន​អាហារ​កំពុង​ត្រូវប៉ាន់

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ សេវាកម្ម​ដឹក​ជញ្ជូន​របស់​វៀតណាម ជា​ពិសេស​ការ​ដឹក​ជញ្ជូន​ម្ហូបអាហារ គឺ​កំពុង​តែ​មានការ​ត្រូវប៉ាន់​យ៉ាង​ខ្លាំង ដែល​គេ​ឃើញ​មាន​អាជីវកម្ម​បែប​នេះ​ជា​ច្រើន​កំពុង​រីក​ដុះដាល ។ យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Euromonitor បានឱ្យ​ដឹង​ថា…

ទីក្រុង​ហាណូយ ៖ សេវាកម្ម​ដឹក​ជញ្ជូន​របស់​វៀតណាម ជា​ពិសេស​ការ​ដឹក​ជញ្ជូន​ម្ហូបអាហារ គឺ​កំពុង​តែ​មានការ​ត្រូវប៉ាន់​យ៉ាង​ខ្លាំង ដែល​គេ​ឃើញ​មាន​អាជីវកម្ម​បែប​នេះ​ជា​ច្រើន​កំពុង​រីក​ដុះដាល ។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Euromonitor បានឱ្យ​ដឹង​ថា វិស័យ​នេះ​បាន​កើនឡើង​ប្រហែល​១៥%​ក្នុង​មួយ​ឆ្នាំ​នៅ​តំបន់​អាស៊ី​។ នៅ​វៀតណាម ទីផ្សារ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ​បច្ចុប្បន្ន មាន​តម្លៃ​៣៣​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​អាច​លើស​ពី​៣៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។

ភាគរយ​នៃ​អ្នក​ប្រើ​សេវា​នេះ​ក៏​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ថ្វីបើ​វា​មាន​ប្រជាប្រិយភាព​នៅ​តែ​តាម​តំបន់​ទីក្រុង ដែល​មាន​បុគ្គលិក​ការិយាល័យ​ច្រើន​ក៏​ដោយ ។ យោង​តាម​ស្ថិតិ​ពី​សមាគម​អ្នក​លក់រាយ​វៀតណាម បានឱ្យ​ដឹង​ថា មាន​ប្រជាជន​តែ ៣០%​ប៉ុណ្ណោះ ដែល​បាន​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូ​ជី​មិ​ញ​កាលពី​ឆ្នាំ​មុន ប៉ុន្ដែ​ចំនួន​នេះ​បាន​កើនឡើង​ដល់​ជាង​៧០%​នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ។

លោក Nguyen Manh Hung អ្នកចាត់ការ​ភោជនីយដ្ឋាន Cowboy Jack’s Tay Son បាន​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា ភោជនីយដ្ឋាន​របស់​លោក​កំពុង​តែ​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន Now and Lala​។ លោក​ថា សេវាកម្ម​នេះ​ជួយ​ឱ្យ​ភោជនីយដ្ឋាន​របស់​លោក ស្វែងរក​អតិថិជន​កាន់តែ​ច្រើន ដើម្បី​ឱ្យ​លោក​អាច​លក់​អាហារ​បាន​ច្រើន ។

សេវាកម្ម​នេះ​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ភោជនីយដ្ឋាន​ធំ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ដល់​ភោជនីយដ្ឋាន​អាហារ​តូច​ឬ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​ផង ។ ម្ចាស់​ហាង​តាម​ចិញ្ចើម​ផ្លូវ Pho Chien Gion បាន​ប្រាប់​សារព័ត៌មាន​អន​ឡាញ​សេដ្ឋកិច្ច​សៃ​ហ្គ​ន​ថា ហាង​របស់​លោក​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន GradFood ។ ក្រោយ​ពី​បាន​ប្រើប្រាស់​រួច ការ​លក់​ក៏​មានការ​កើនឡើង ។

ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​ឃើញ​ក្រុមហ៊ុន Grab បាន​ចាប់ផ្តើម​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ GrabFood រួម​ជាមួយ​កម្មវិធី​ជា​ច្រើន ដែល​ភ្ជាប់​ជាមួយ​ភោជនីយដ្ឋាន និង​សហការ​ជាមួយ​ក្រុមហ៊ុន​ទូទាត់​លុយ​អេ​ឡិច​ត្រូ​និក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ