ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​៤​ថ្ងៃ អត់​ដឹង​ថា​មាន​សព​មនុស្ស​នៅ​ក្នុង​បន្ទប់​…!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​វ​បឋម​ឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ថៃ​ដែល​ជា​ចុងភៅ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់ ហើយ​ទើបតែ​ត្រូវ​ដឹង និង​បង្ក​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ នេះ ស្ថិត​នៅផ្ទះ​សំណាក់​មួយ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​វ​បឋម​ឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ថៃ​ដែល​ជា​ចុងភៅ​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់ ហើយ​ទើបតែ​ត្រូវ​ដឹង និង​បង្ក​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ នេះ ស្ថិត​នៅផ្ទះ​សំណាក់​មួយ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​រយៈ​៤​ថ្ងៃ​ទៅ​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ថា សាកសព​ជន​រង​គ្រោះ​ខាងលើ មានឈ្មោះ Boontum Nuanoup អាយុ​៤៨​ឆ្នាំ​ជា​ចុងភៅ​នៅ​ហាង​មួយ​ក្នុង​ប្លុក​កាស៊ីណូ​ផ្កាយ​៥ ក្នុងភូមិ​កើតហេតុ ។ សាកសព​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ឃើញ​ដេក​ស្លាប់​លើ​ពូក ដោយ​ដោះ​អាវ មាន​តែ​ខោ​លី​អូ​។

តាម​ប្រភព​ឱ្យ​ដឹង​ទៀត​ថា ដំបូង​គ្មាន​នរណា​ដឹង​ពី​កា​ស្លាប់​របស់​ជន​រង​គ្រោះ​ទេ ។ លុះ​មាន​ក្លិនស្អុយ​សាយភាយ​មក​ក្រៅ ទើប​កម្មករ​រៀបចំ​បន្ទប់​ដឹង​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ និង​រាយការណ៍​បន្ត​ដល់​សមត្ថកិច្ច​តែ​ម្តង ដែល​ជន​រង​គ្រោះ​ស្លាប់​នៅ​បន្ទប់​លេខ​E៥​ជាន់​ទី​៣ ដោយ​បន្ទប់​ឡក់​សោ​ពី​ខាងក្នុង ។

យ៉ាងណា​ក៏​ដោយ មក​ទល់​ម៉ោង​១១ និង​១១​នាទី​ព្រឹក​ថ្ងៃ​ដដែល មិន​ទាន់​ដឹង​ពី​លទ្ធផល​ថា ជន​រង​គ្រោះ​ស្លាប់ ដោយសារ​អ្វី​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​និង​គ្រូពេទ្យ កំពុងធ្វើការ​នៅឡើយ ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ