ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុប​ស្នាម​ជាំ​​លើ​ស្បែក​​ឆាប់រហ័ស គ្រាន់តែ​ធ្វើ​តាម​វិធីងាយៗទាំង​នេះ

5 ឆ្នាំ មុន

ស្នាម​ជាំ​ខៀវ​លើ​ស្បែក​មិនមែន​ជា​រឿង​ចម្លែក​ណាស់ណា​ឡើយ ជា​ពិសេស​ចំពោះ ក្មេង​ៗ​ដែល​រពឹស ឬ​ឧស្សាហ៍​រត់​ដួល ។ សូ​ម្បី​តែ​មនុស្ស​ពេញវ័យ​ក៏​អាច​កើត​មាន​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​ដូច​គ្នា នៅ​ពេល​ដើរ​ប៉ះទង្គិច​ត្រូវ​វត្ថុ​អ្វីមួយ ឬ​ដួល​, ធ្លាក់ ជាដើម…

ស្នាម​ជាំ​ខៀវ​លើ​ស្បែក​មិនមែន​ជា​រឿង​ចម្លែក​ណាស់ណា​ឡើយ ជា​ពិសេស​ចំពោះ ក្មេង​ៗ​ដែល​រពឹស ឬ​ឧស្សាហ៍​រត់​ដួល ។ សូ​ម្បី​តែ​មនុស្ស​ពេញវ័យ​ក៏​អាច​កើត​មាន​ស្នាម​ជាំ​ខៀវ​លើ​ស្បែក​ដូច​គ្នា នៅ​ពេល​ដើរ​ប៉ះទង្គិច​ត្រូវ​វត្ថុ​អ្វីមួយ ឬ​ដួល​, ធ្លាក់ ជាដើម ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ផង​ដែរ ។

ជា​ទូទៅ​ការ​ជាំ​ស្បែក​កើតឡើង​នៅ​ពេល​ដែល​មាន​របួស​នៅ​លើ​សរសៃឈាម តូច​ៗ​នៅ​ក្រោម​ស្បែក ហូរ​ឈាម​ក្រោម​ស្បែក ។ មិន​ថា​ស្នាម​ជាំ​ខៀវ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ទេ ការ​ស្វែងរក​នូវ​វិធី​កាត់​បន្ថយ ក៏​ដូច​ជា​ព្យាបាល​ស្នាម​ជាំ គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង ។ បើ​ទោះជា​ស្នាម​ជាំ​ខៀវ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ក៏​ពិតមែន ក៏​វា​ត្រូវការ​រយៈពេល​យូរ​គួរសម​ដែរ​។  រូបមន្ត​បែប​ធម្មជាតិ ងាយ​ៗ​ដែល​ជួយ​បំបាត់​ស្នាម​ជាំ​ខៀវ​លើ​ស្បែ​កបាក​យ៉ាង​ឆាប់រហ័ស ៖

១. ប្រេង​ឡា​វ៉ែន​ដឺ ឬ​ប្រេង​ស្លឹកគ្រៃ ៖ ប្រេង​ទាំង​២ នេះ​សុទ្ធតែ​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ក្នុង​ការ​ព្យាបាល​បញ្ហា​ស្បែក​ជាំ​ខៀវ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​ប្រេង​នេះ​មួយ​ណា​ក៏​បាន​ចំនួន​ប៉ុន្មាន​តំណក់ ម៉ាស្សា​​លើ​តំបន់​ស្បែក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ឲ្យ​បាន​ពី ៣​ទៅ​៤​ដង​ក្នុង​មួយ​ថ្ងៃ ។

២.​ស្អំ​ដប​ទឹក​ក្ដៅ ៖ រូបមន្ត​បែប​ធម្មជាតិ​មួយទៀត​ដែល​ជួយ​ឲ្យ​ស្នាម​ជាំ​ឆាប់​បាត់​នោះ គឺ​ការយ​កដប​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មក​ស្អំ​ភ្លាម បន្ទាប់​ពី​អ្នក​សម្គាល់​ឃើញ​ស្នាម​ជាំ​លេចឡើង ។ សីតុណ្ហភាព​ក្ដៅ ឧណ្ហ​ៗ​ជួយ​កាត់​បន្ថយ​ឈាម​ដែល​កក​ក្រោម​ផ្ទៃ​នៃ​ស្បែក​។ ប្រសិនបើ​មានការ​ហើម​អម​មក​ជាមួយនឹង​ស្នាម​ជាំ ចូរ​ចាប់ផ្ដើម​ស្អំ​ទឹក​ត្រជាក់ ឬ​ទឹកកក​សិន មុន​នឹង​ស្អំ​ទឹក​ក្ដៅ ។ ត្រូវ​ប្រាកដ​ថា​ដប​ទឹក ឬ​សីតុណ្ហភាព​នៃ​ទឹក​មិន​ខ្ពស់​ពេក បើ​មិន​ដូច្នោះ​ទេ​ស្បែក​អាច​នឹង​ទទួល​រង​ការ​រលាក ។

៣.​ជី​វ៉ាន់ស៊ុយ ៖ ជី​វ៉ាន់ស៊ុយ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ព្យាបាល​ស្នាម​ជាំ​ខៀវ​លើ​ស្បែក ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​វីតាមីន K ដែល​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ការ​ឈឺចាប់ និង​កាត់​បន្ថយ​ការ​រលាក ។ អ្វី​ដែល​អ្នក​ត្រូវ​កាត់ ឬ​ចិញ្ច្រាំ​ស្លឹក​ជីរវ៉ាន់ស៊ុយ​ប៉ុន្មាន​ស្លឹក រួច​យក​ទៅ​បិទ​លើ​តំបន់​ស្បែក​ជាំ​ខៀវ ហើយ​ទុក​ចោល​រហូត​ដល់​ស្បែក​បឺត​យកជាតិ​ទឹក​ចេញពី​ជីរ​ជា​ការ​ស្រេច ។

៤. សូកូឡា ៖ សូកូឡា មាន​ផ្ទុក​នូវ​សមា​ធាតុ cocoa bioactive ប្រឆាំង​នឹង​ការ​រលាក ដែល​ធ្វើ​ឲ្យ​វា​ល្អ​សម្រាប់​ព្យាបាល​បញ្ហា​ស្បែក​ជាំ​ខៀវ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រំលាយ​សូកូឡា​មួយ​ចំនួន រួច​ទុក​ឲ្យ​វា​ចុះ​ត្រជាក់​បន្តិច​មក​ត្រឹម​ក្ដៅ ឧណ្ហ​ៗ សឹម​លាប​វា​លើ​ស្នាម​ជាំ រួច​យក​ស្បៃ​រុំ​របួស​មក​រុំ​ពីលើ​ទុក​ចោល​រហូត​ដល់​ស្ងួត​សឹម​បក​ចេញ​ជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ