ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្ទះ​សំណាក់…ខណៈជនបរទេសម្នាក់បែកក្បាលហូរឈាមស្លា.ប់​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅផ្ទះ​សំណាក់ MAGIC SPONGE បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​១​ឧសភា…

ខេត្តកំពត ៖ មាន​ករណី​ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅផ្ទះ​សំណាក់ MAGIC SPONGE បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី ៩ ធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ GAPPA HUNTER JAMES ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​អា​មេ​
រិ​ក (​ជា​ភ្ញៀវ​ទេសចរ​) កាន់​លិខិតឆ្លងដែន​លេខ​598482214 ។

សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ឃើញ​ជន​រង​គ្រោះ​ស្លាប់ ដេក​ផ្កាប់មុខ​នៅ​លើ​ទីធ្លា​មុខ​ផ្ទះសំណាក់ ដោយ​របួស​បែកក្បាល ហូរ​ឈាម​ជា​ច្រើន​នៅ​ជុំវិញ​នោះ ហើយ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​បៀ​មួយ​ហ៊ូ​នៅ​លើដំបូល​ក្នុង​.ទ​ស៊ីម៉ង់ត៍​នៃ​ចុង​ក្បឿង​លើដំបូល និង​មាន​ស្នាម​ជ្រះ​ធូលី ដែល​នៅ​ជាប់​ក្បឿង​នោះ ។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​លូកដៃ​យក​បៀ ដែល​ធ្លាក់​នៅ​លើ​.​ទទឹក​ផ្នែក​ខាងលើ​នោះ រួច​រអិល​ធ្លាក់​មក​ក្រោម​កំពស់​ប្រមាណ​ជិត​១០​ម៉ែត្រ បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​នៅ​ម៉ោង​ប្រមាណ​១​ទៅ​៣​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ធ្នូ ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ