ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​អចិន្ត្រៃយ៍​រដ្ឋសភា​កំណត់​ថ្ងៃ​ដាក់​បញ្ចូល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុ​ម័ ត​លើ​សេចក្តី​សំណើរ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) និង​របៀបវារៈ​ផ្សេង​ទៀត ដើម្បី​ចូល​ក្នុង​របៀបវារៈ​ពេញអង្គ​រដ្ឋសភា ។  អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុ​ម័ ត​លើ​សេចក្តី​សំណើរ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) និង​របៀបវារៈ​ផ្សេង​ទៀត ដើម្បី​ចូល​ក្នុង​របៀបវារៈ​ពេញអង្គ​រដ្ឋសភា ។ 

អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ព្រមទាំង​មានការ​ចូលរួម​ពី​សមា​ជិ ក​អចិន្ត្រៃយ៍​ទាំងអស់ ។ ការ​បើក​កិច្ចប្រជុំ​នេះ ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា នៅ​ពេល​ឆាប់​ៗ​នេះ​បន្ទាប់​ពី អចិន្ត្រៃយ៍​បាន​បើក​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​៥ ធ្នូ ហើយ​បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​វិសោធន កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ គណៈ​កម្ម​ជំនាញ​រដ្ឋសភា ដើម្បី​សិក្សា​រួច​ហើយ​ដាក់ ប​ញ្ចូ​ន​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​មួយ​) ។ ដោយ​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដែល​អគ្គ​លេខា​ធ​ការដ្ឋាន​រដ្ឋសភា​ចេញផ្សាយ​មាន​ខ្លឹមសា​រយ៉ា ង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អា ច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​ដំណើរ របស់​នាយក​រដ្ឋមន្ត្រី​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ សេចក្តី​ស្នើ​ច្បាប់​នេះ​បញ្ជាក់​ស្រាប់​វិសោធនកម្ម​ខាងលើ​មាន​គោលដៅ​សំខាន់​ៗ គឺ​បញ្ជាក់​ឲ្យ ច្បាប់​តាម​ផ្លូវច្បាប់​អំពី​ករណី​បុគ្គល​ដែល​ត្រូវ​បាន​តុលាកា​ហាមឃាត់​ការ​ធ្វើ​សកម្មភាព នយោបាយ ។ បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាង​លើក​អាច​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ តាម​ច្បាប់​នេះ ។

ទាក់ទង​និង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ សម្តេច ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​បើកផ្លូវ​មួយ​សម្រាប់ អ្នកនយោបាយ​របស់​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើការ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ សេចក្តី​ស្នើ​ច្បាប់​នេះ​ក៏​អាច​ដក​បម្រាម​ដល់​អ្នកនយោបាយ ណា​ដែល​គោរព​តាម​សាលា​ក្រម​របស់​តុលាការ​កំពូល ដើម្បី​មាន​សេរីភាព​ធ្វើ​នយោបាយ វិញ​ផង​ដែរ តាម​រយៈ​រដ្ឋមន្ត្រីក្រសួង​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋ មន្ត្រី​ថ្វាយ​ព្រះមហាក្សត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ