ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជង្រុក​ស្រូវ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​ជង្រុក​ដាក់​ស្រូវ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មាន​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ជញ្ជាំង​បាំង​ក្តារ ដំបូល​ប្រក់​ស្បូវ ត្រូវ​​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ធ្នូ ២០១៨ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​កូន​គ្រៀល…

ខេត្តឧត្តរមានជ័យ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​ជង្រុក​ដាក់​ស្រូវ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មាន​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ជញ្ជាំង​បាំង​ក្តារ ដំបូល​ប្រក់​ស្បូវ ត្រូវ​​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ធ្នូ ២០១៨ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ជង្រុក​ស្រូវ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ខាងលើ​ជា​របស់​ស្ត្រី​មេម៉ាយ​ឈ្មោះ​ទូច សឿ​ត អាយុ​៥២​ឆ្នាំ មានកូន​២​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ស្ត្រី​មេម៉ាយ​ដែល​ជា​ម្ចាស់​ជង្រុក​ស្រូវ​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បោសសំអាត​ស្មៅ និង​ស្លឹកចេក​ដែល​ទុំ​ជ្រុះ​ក្នុង​ចំការ​នៅ​ខាងក្រោយ​ផ្ទះ​ដើម្បី​ប្រមូល​ដុត​ចោល លុះ​ដុត​រួច​គាត់​មិន​បាន​ចាប់អារម្មណ៍​នៅ​មើល​ទេ ដោយ​បាន​ទុក​ចោល ស្រាប់តែ​ភ្លើង​បាន​រាលដាល​មក​ឆេះ​ជង្រុក​ស្រូវ​របស់​គាត់​តែ​ម្តង ។

បន្ទាប់​មក​អ្នក​ភូមិ​ដែល​រស់នៅ​ជិតខាង​បាន​នាំ​គ្នា​រត់​មក​ជួយ​ពន្លត់ ហើយ​ភ្លើ​ក៏​បានរ​លុត​ទៅ​វិញ តែ​ទោះជា​បែប​ណា ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ឆេះ​ស្រូវ​អស់​ចំនួន​១០​ការុង និ​ង​ជង្រុក​ស្រូវ​
ស្ទើ​រ​ទាំ​ង​ស្រុង​ផង​ដែរ​។

តាម​ប្រភព​ពី​ប៉ូលិស​សង្កាត់​រដ្ឋបាល​កូន​គ្រៀល​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ខាងលើ សមត្ថកិច្ច​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រាយ​កាណ៍​ទៅ​សង្កាត់​ក្រុង​ខេត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ