រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលពីរថ្ងៃគិតពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០១៨កើតឡើ១៤លើក(យប់៤លើក) ស្លាប់៦នាក់(ស្រី២នាក់) របួសធ្ងន់៩នាក់(ស្រី១នាក់) របួសស្រាល៦នាក់ ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន១លើកស្លាប់១នាក់, មិនគោរពសិទ្ធិ៥លើកស្លាប់២នាក់, បត់គ្រោះថ្នាក់៣លើក ស្លាប់១នាក់, មិនប្រកាន់ស្តាំ៣លើក ស្លាប់១នាក់, ស្រវឹង១លើក ស្លាប់១នាក់, ប្រជែង១លើក ។ សរុបស្លាប់៥នាក់ : ម៉ូតូ៥នាក់(មិនពាក់មួក៣នាក់), ថ្មើរជើង១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនឹងម៉ូតូ១លើក, ម៉ូតូនឹងរថយន្តតូច៥លើក ស្លាប់៣នាក់, ម៉ូតូនិងរថយន្តធំ២លើក ស្លាប់១នាក់, ម៉ូតូដួលខ្លួនឯង១លើក ស្លាប់១នាក់, ម៉ូតូនិងថ្មើរជើង១លើក ស្លាប់១នាក់, រថយន្តតូចនិងរថយន្តតូច១លើក, រថយន្តតូចនិងគោយន្ត១លើក, ម៉ូតូនិងគោយន្ត១លើក, រថយន្តតូចនិងរថយន្តតូច១លើក ។
បណ្តាលឲ្យខូចខាតយាន២៦គ្រឿងក្នុងនោះមាន : ម៉ូតូ១២គ្រឿង, រថយន្តតូច៩គ្រឿង, រថយន្តធំ៣គ្រឿង, គោយន្ត២គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូតូ៤លើក, រថយន្តតូច៧លើក, រថយន្តធំ៣លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៦លើក ,ផ្លូវខេត្ត៧លើក, ផ្លូវលំ១លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ៥លើកស្លាប់៣នាក់(ស្រី១នាក់)របួស៦នាក់, ខេត្តបាត់ដំបង២លើក ស្លាប់១នាក់ របួស២នាក់,ខេត្តកំពត១លើក ស្លាប់១នាក់, ខេត្តឧត្តរមានជ័យ១លើក របួស១នាក់ និងខេត្តតាកែវ១លើក ស្លាប់១នាក់ ៕
ចែករំលែកព័តមាននេះ