ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកសំរោងធ្វើការចាប់ខ្លួនតាមពាក្យបណ្តឹងពីអាណាព្យាបាលនារីស្រីរងគ្រោះពីបទចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យប្រឆាំងកាជួញដូមនុស្ស និងការពារអនិថិជនខេត្តដើម្បីចាត់ការបន្ត។ករណីនេះបានកើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង១០និង៣០នាទីនៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
លោកមឿង សារុន អធិការនគរស្រុកសំរោងបានឱ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធមានឈ្មោះ ខឹម ណុប ភេទប្រុស អាយុ៣២ឆ្នាំ បានផឹកស្រាស្រវឹងជោកជាំ រួចបានធ្វើសកម្មភាពឡើងទៅលើផ្ទះស្ត្រីម្នាក់អាយុ៤៦ឆ្នាំ នៅម៉ោង១យប់ឈានចូលថ្ងៃទី០៧ ធ្នូ និងបានចាប់រំលោភនារីរងគ្រោះអាយុ១៧ឆ្នាំម្នាក់ ខណៈដែលជនរងគ្រោះដេកនៅលើផ្ទះតែម្នាក់ឯង។
លោកអធិការបន្តទៀតថា លុះព្រឹកឡើងអាណាព្យាបាលជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យតែម្តងទៅ។ នៅចំពោះមុខប៉ូលិសជនសង្ស័យបាននិយាយសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងរងគ្រោះពិតប្រាកដមែន ។
មន្ត្រីការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនិថិជនខេត្ត បានឱ្យដឹងថា ជនសង្ស័យក្នុងករណីចាប់រំលោភសេពសន្ថវៈនេះ កម្លាំងជំនាញយើងកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់។
ចែករំលែកព័តមាននេះ