ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ត្រូវធ្វើ​ច្បាប់​អចលនទ្រព្យ​ឱ្យ​សាមញ្ញ​សម្រាប់​ជនបរទេស

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រុម​អ្នកឯកទេស​បាន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម ត្រូវ​ដោះស្រាយ​បញ្ហា​លំបាក​ជា​ច្រើន ដើម្បី​បង្កើន​ចំនួន​ជនបរទេស​ទិញ​អចលនទ្រព្យ​នៅ​វៀតណាម ។ លោកស្រី Nguyen Hoai…

ទីក្រុង​ហាណូយ ៖ ក្រុម​អ្នកឯកទេស​បាន​និយាយ​ថា ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម ត្រូវ​ដោះស្រាយ​បញ្ហា​លំបាក​ជា​ច្រើន ដើម្បី​បង្កើន​ចំនួន​ជនបរទេស​ទិញ​អចលនទ្រព្យ​នៅ​វៀតណាម ។

លោកស្រី Nguyen Hoai An នាយក​ក្រុមហ៊ុន CBRE ប្រចាំ​នៅ​ទីក្រុង​ហាណូយ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា ៖« ដើម្បី​លើកកម្ពស់​ការ​ជួញដូរ​របស់​បរទេស​លើ​ទីផ្សារ​ក្នុងស្រុក​វៀតណាម យើង​គួរតែ​បង្កើន​អចលនទ្រព្យ ដែល​ជនបរទេស​ងាយស្រួល​ទិញ នៅ​ក្នុង​គម្រោង​នីមួយ​ៗ »​។
លោកស្រី បាន​មាន​ប្រសាសន៍​បន្ត​ថា ៖« ចាំបាច់​ត្រូវ​បំពេញ​ឯកសារ​ច្បាប់​សារាចរ​នីតិវិធី និង​ការ​គាំទ្រ​ដល់​ជនបរទេស​ក្នុង​ការ​ទិញ​ផលិតផល​អចលនទ្រព្យ​នៅ​វៀតណាម​។ ប្រទេស​ជាតិ​ត្រូវ​បំពេញ​ដំណើរការ​ចេញ​សៀវភៅ​ពណ៌​ផ្កាឈូក និង​វិញ្ញាបនបត្រ​នៃ​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​របស់​ជនបរទេស ។ ទន្ទឹម​នឹង​នេះ​ដែរ​ធនាគារ​ត្រូវការ​បង្កើន​ការ​គាំទ្រ​សម្រាប់​ជនបរទេស​នៅ​ក្នុង​ប្រតិបត្តិការ​អចលនទ្រព្យ »​។

គម្រោង​មាន​ស្រាប់ ដែល​ចង់​ទាក់ទាញ​អតិថិជន​បរទេស​កាន់តែ​ច្រើន គួរ​អភិវឌ្ឍ​ដំណើរការ​ថែរក្សា​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ​សម្រាប់​ជនបរទេស ។ អ្នកទិញ​ដែល​ជា​បរទេស ជា​រឿយ​ៗ​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​ទិញ​អចលនទ្រព្យ​នៅ​វៀតណាម រួម​ទាំង​ដែន​កំណត់​នៃ​ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​ដីធ្លី​នៃ​គម្រោង​អចលនទ្រព្យ​នីមួយ​ៗ ។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI) កំពុង​កើនឡើង​ដែល​រួមចំណែក​ដល់​ការ​កើនឡើង​ចំនួន​ជនបរទេស​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​វៀតណាម ។ យោង​តាម​លោកស្រី​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​ទ្រព្យសម្បត្តិ​ពី​អ្នកទិញ​បរទេស​នឹង​បន្ត​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ