ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ម្នាក់​ៗ​ភ័យ​ស្លុតចិត្ត​អស់ហើយ បើ​បែប​នេះ​មនុស្ស​មិន​តិច​ណា

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ នេះ មាន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង​បាន​ដាច់​ហ្វ្រាំង​ធ្លាក់​កាវ​ថ្នល់​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១៣០-១៣១ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែធ្នូ នេះ មាន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង​បាន​ដាច់​ហ្វ្រាំង​ធ្លាក់​កាវ​ថ្នល់​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១៣០-១៣១ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា តាម​ការ​បញ្ជាក់​របស់​លោក​វរៈសេនីយ៍ឯក ស៊ុន ឃៀ​ម អធិការ​ស្រុក​កោះកុង​បាន​បញ្ជាក់​ថា រថយន្ត​រង​គ្រោះ​ខាងលើ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C- 6354 មាន​ផ្ទុក​អ្នកដំណើរ ៤៤​នាក់ ប៉ុន្តែ​ក្នុង​ហេតុ​ខាងលើ​បនេះមាន​អ្នក​រង​គ្រោះ​ធ្ងន់​ស្រាល​ចំនួន​៥​នាក់ ធ្ងន់​២​នាក់ ដែល​មាន​ស្រី​ម្នាក់ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ