ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​បុក​អូស​របាំង​ថ្ម​មួយ​កង់​ទៅ​ផ្ទប់​ខឿន​ផ្ទះ​ពលរដ្ឋ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​ក្មេង​ស្ទាវ​ម្នាក់​ជា​បើកបរ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​មាន​ដឹក​ប៊ី​ចេ​ង ចេញពី​ដេប៉ូ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​វៀច​អស់​៣​កង់ ហើយ​រថយន្ត​បុក​អូស​ដោយ​របាំង​ថ្ម​មួយ​កង់​រុញ​ទៅ​ផ្ទប់​ខឿន​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​មុខ​លែង រួច​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​ក្មេង​ស្ទាវ​ម្នាក់​ជា​បើកបរ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​មាន​ដឹក​ប៊ី​ចេ​ង ចេញពី​ដេប៉ូ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​វៀច​អស់​៣​កង់ ហើយ​រថយន្ត​បុក​អូស​ដោយ​របាំង​ថ្ម​មួយ​កង់​រុញ​ទៅ​ផ្ទប់​ខឿន​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​មុខ​លែង រួច​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣៥៥ ខាងជើង​អង់​តែ​ន​ទួល​គោក​ប្រមាណ​ជា​១០០​ម៉ែត្រ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​ក្មេង​ស្ទាវ​៣​នាក់ ក្នុង​នោះ​ក្មេង​ស្ទាវ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​មាន​ដឹក​ប៊ី​ចេ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២O-០៨១៤ បើកបរ​ចេញពី​ដេប៉ូ​មួយ​កន្លែង​នៅ​ក្បែរ​កន្លែង​កើត​ហ​តុ​ខាងលើ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់ ចំណែក​មួយ​កង់​ទៀត​ត្រូវ​បាន​រថយន្ត​បុក​អូស​ទៅ​រុញ​ផ្ទប់​នឹង​ខឿន​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​មុខ​លែង​រួច សំណាងល្អ​មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ