ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ដើរ​ឆ្លងផ្លូវ រថយន្ត​បោះពួយ​ដូច​រន្ទះ​… ឈាម​ស្រោច​ពេញ​ខ្លួន​យ៉ាង​រន្ធត់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​ដល់​ពាក់កណ្ដាល​ផ្លូវ បន្ទាប់​ពី​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ឲ្យ​រង​របួសធ្ងន់ ខណៈ​គាត់​កំពុង​​ដើរ​ឆ្លងផ្លូវ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ឧប្បត្តិហេតុ​ដ៏​រន្ធត់​នោះ​កើតឡើង​កាល​ពី​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​ដល់​ពាក់កណ្ដាល​ផ្លូវ បន្ទាប់​ពី​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ឲ្យ​រង​របួសធ្ងន់ ខណៈ​គាត់​កំពុង​​ដើរ​ឆ្លងផ្លូវ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ឧប្បត្តិហេតុ​ដ៏​រន្ធត់​នោះ​កើតឡើង​កាល​ពី​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ មាន​សម្បុរ​.​ស កម្ពស់​ប្រហែល​១,៧០​ម៉ែត្រ ពាក់អាវ​ពណ៌​ស ស្លៀកខោ​ជើងវែង ពណ៌​ស ហើយ​នគរបាល​បាន​បញ្ជូន​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបន​ដ្ឋាន​វត្ត​ពោធិ៍​ចិន​តុង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ខាងលើ​បាន​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ពី​ត្បូង​ទៅ​ជើង ខណៈនោះ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​ពី​កើត​ទៅ​លិច បុក​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ដួល​ដេក​ក្នុង​ថ្លុកឈាម ក្រោយ​រថយន្ត​បង្ក​នោះ​បាន​បើក​រត់គេច​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ព្រះ​កុសុមៈ ប៉ុន្តែ​ដល់​ពាក់កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​រថយន្ត​សង្គ្រោះ​បាន​ដឹក​សព​ត្រឡប់​ក្រោយ​វិញ ហើយ​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​យក​សព​ទៅ​តម្កល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ពោធិ៍​ចិន​តុង រង់ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ