ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវស្លាប់យ៉ាងអាណោធអាធ័ម ដោយសារលើកឈើដាក់ម៉ូតូ ជាអកុសលរអិលជើងដួស ហើយឈើធ្លាក់សង្កត់ពីលើស្លាប់ កាលពីម៉ោង៥និង៣០នាទី ថ្ងៃទី០៧ ធ្នូ ២០១៨ នៅចំណុចព្រៃចាស់ម៉ែនេ ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង ស្រុកកែវសីមា។
ប្រភពបានឲ្យដឹងថា មានករណីមនុស្សស្លាប់ដោយសារឈើសង្កត់នេះជនរងគ្រោះមិនត្រូវបានស្គាល់អត្ តសញ្ញាណនោះទេ ក៏ប៉ុន្តែគ្រាន់តែដឹងតាមការនិយាយតគ្នាថា គាត់មានឈ្មោះ អារើន ហៅក្រឹន ឬហៅក្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅជាមួយឈ្មោះ ស្រ៊ីន យីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិព្នង ស្ថិតនៅក្នុងភូមិពូកេះ ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បើតាមការឲ្យដឹងរបស់ប្រជាពលរដ្ឋប្រាប់ថា ជនរងគ្រោះមានស្រុកកំណើតនៅខេត្តកំពត ប៉ុន្តែពុំដឹងភូមិ-ឃុំ-ស្រុកអីនោះទេ ។ ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចពិនិត្យឃើញមានស្នាមរបួសធំ តែមិនដឹងដុំអ្វីនោះទេ ក៏ប៉ុន្តែឃើញមានស្នាមរលាត់២កន្លែង ១-នៅលើដើមទ្រូង និងមួយកន្លែងទៀតនៅត្រង់សៀតថ្កាខាងឆ្វេង ដែលយើងសណ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារទាក់ជើងជាមួយមែកឈើ បណ្ដាលឲ្យដួលឈើសង្កត់ពីលើស្លាប់ ពេលកំពុងសែងឈើពិតប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ និងកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសនិ្តសុខ ៧៦៤ ដឹកជញ្ជូនយកមកដល់វត្តមេម៉ង់ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ