ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​200​ដុល្លារ​ជួយ​ប្តី​ប្រពន្ធ​ពិការ​ដូច​គ្នា​នាំ​កូន​រើស​អេ​ត​ចាយ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ប្តី​ប្រពន្ធ​ស្វិតជើង​ដូច​គ្នា​រុញ​រទេះ​រើស​អេ​ត​ចាយ​ដោះស្រាយ​រស់នៅ​ប្រចាំ​ថ្ងៃ និង​បណ្តើរ​កូនស្រី​វ័យ​៤​ឆ្នាំ​ពីក្រោយ​ដែល​មើលទៅ​គួរ​ឱ្យ​សង្វេគ​ជា​ខ្លាំង​ថ្ងៃ​ទី​៨ ធ្នូ ២០១៨ បាន​ទទួល​អំណោយ​​សប្បុរសជន​ឯនាយ​សមុទ្រ លោកស្រី ខាំ​រ៉ែ​ន អេ​ង​លី…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ប្តី​ប្រពន្ធ​ស្វិតជើង​ដូច​គ្នា​រុញ​រទេះ​រើស​អេ​ត​ចាយ​ដោះស្រាយ​រស់នៅ​ប្រចាំ​ថ្ងៃ និង​បណ្តើរ​កូនស្រី​វ័យ​៤​ឆ្នាំ​ពីក្រោយ​ដែល​មើលទៅ​គួរ​ឱ្យ​សង្វេគ​ជា​ខ្លាំង​ថ្ងៃ​ទី​៨ ធ្នូ ២០១៨ បាន​ទទួល​អំណោយ​​សប្បុរសជន​ឯនាយ​សមុទ្រ លោកស្រី ខាំ​រ៉ែ​ន អេ​ង​លី (Karen Engly) និង​កូន​ឈ្មោះ ពេជ្រ ឆា​រី អេ​ង​លី (Pichary Engly) នៅ​សហរដ្ឋអាមេរិក​ចំនួន​២០០​ដុល្លារ តាម​រយៈ​ភ្នាក់ងារ​«​កោះសន្តិភាព​»​ប្រចាំ​ខេត្តបន្ទាយមានជ័យ ។

នៅ​ក្នុង​ឱកាស​នោះ​ក៏​មាន​ទាំង​អំណោយ​របស់​លោក​វរសេនីយ៍ទោ សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​តាម​រយៈ​លោក​អនុសេនីយ៍ឯក ច​ន ម៉ា​ប់ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​អូរ​បី​ជាន់ និង​លោក ប៉ែន សុផល សមាជិក​ក្រុមប្រឹក្សា​ឃុំ​អូរ​បី​ជាន់​ចំនួន​៥​ម៉ឺន​រៀល​ផង​ដែរ ។

គួរ​បញ្ជាក់​ថា គ្រួសារ​ខាងលើ​បុរស​ជា​ប្តី​ស្វិតជើង​ម្ខាង​ឈ្មោះ សួន ទិ​ត្យ អាយុ​៣០​ឆ្នាំ នាង​ជា​ប្រពន្ធ​ស្វិត​ជើង​ទាំង​២​ឈ្មោះ ពៅ ធីតា អាយុ​២៩​ឆ្នាំ និង​មានកូន​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ ឈ្មោះ ចាន់ សំណាង ។ គ្រួសារ​មួយ​នេះ​រស់​អាស្រ័យ​រើស​អេ​ត​ចាយ​លក់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​ដោយ​នាង​ជា​ប្រពន្ធ​អង្គុយ​លើ​រទេះ​ដាក់​កា​រ៉ុ​ង​អេ​ត​ចាយ​ពីមុខ បុរស​ជា​ប្តី​រុញ​រទេះរុញ​ប្រពន្ធ​ពីក្រោយ​ផង រើស​អេ​ត​ចាយ​ផង ថែម​ទាំង​មើលថែ​កូនស្រី​ដែល​រត់​ត្រឹក​ៗ​តាម​ពីក្រោយ​ទៀត ។

គ្រួសារ​នេះ​សុំ​ដី​គេ​រស់នៅ​ក្នុងភូមិ​បន្ទាយ​ថ្មី ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ហើយ​ពួក​គេ​ទាំង​២​នាក់ អតីត​ជា​ក្មេង​កំព្រា រស់នៅ​ក្នុង​មណ្ឌល​អង្គការ​នៅ​ឯ​ភ្នំពេញ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​បង្កើត​បានកូន​ស្រី​ម្នាក់ ។

ក្នុង​ឱកាស​ប្រគល់​អំណោយ​នោះ​មាន​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចូលរួម​ផង​ដែរ ដែល​ម្នាក់​ៗ​សម្តែង​នូវ​ការ​អាណិតអាសូរ​ក្រៃ​លែង ។

ជាមួយ​ការ​ទទួល​អំណោយ​នេះ​ទាំង​២​នាក់ ប្តី​ប្រពន្ធ​ត្រក​អរ រហូត​ដល់​ហូរ​ទឹកភ្នែក សម្តី​អួលអាក់​ដោយ​និយាយ​ថា ពួក​គាត់​មិន​ដែល​បាន​ទទួល​អំណោយ​អី​ច្រើន​យ៉ាងនេះ​ទេ ច្រើន​ណាស់​ប្រាក់​អំណោយ​២០០​ដុល្លារ​សម្រាប់​ពួក​គាត់​៣​នាក់ ។ ព្រមទាំង​បួងសួង​ដល់​ទេវតា​តាម​ជួយ​ថែរក្សា​ដល់​ម្ចាស់​អំណោយ​ឱ្យ​ជួប​តែ​សេចក្តីសុខ ចម្រុងចម្រើន អាយុ​យឺនយូរ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ