ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួ​ន ប៊ុ​ន​ហ៊ី​ម ត្រលប់​ជា​ថ្មី​បាន​ឡើង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​វគ្គ​ថ្មី​នៅ​ប៉ុស្ដិ៍​លេខ​៥ កីឡាករ​គួ​ន ប៊ុ​ន​ហ៊ី​ម មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ទទួល​បាន​ជោគជ័យ​ទៀត​ហើយ ក្នុង​ការ​ដណ្ដើម​បាន​កៅអី​១៦​នាក់ ក្នុង​ពេល​ដែល​គេ​វាយបំបាក់​កីឡាករ​ជើង​ខ្លាំង​ជា​គូប្រកួត គឺ​កីឡាករ​បង្គោល​ក្រហម រិ​ទ្ធ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​វគ្គ​ថ្មី​នៅ​ប៉ុស្ដិ៍​លេខ​៥ កីឡាករ​គួ​ន ប៊ុ​ន​ហ៊ី​ម មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ទទួល​បាន​ជោគជ័យ​ទៀត​ហើយ ក្នុង​ការ​ដណ្ដើម​បាន​កៅអី​១៦​នាក់ ក្នុង​ពេល​ដែល​គេ​វាយបំបាក់​កីឡាករ​ជើង​ខ្លាំង​ជា​គូប្រកួត គឺ​កីឡាករ​បង្គោល​ក្រហម រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ឱ្យ​ចាញ់​ពិន្ទុ​ទាំងអស់​ចិត្ត​។

នេះ​មិនមែន​ជា​ការ​បង្ហាញមុខ​របស់​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក TV5 Knockout Series By K-Cement នេះ​ជា​លើក​ទី​១​នោះ​ទេ ដោយសារ​តែ​គេ​ធ្លាប់​បាន​ចូល​ប្រកួត​ច្រើន​ដង​មក​ហើយ អីចឹង​ហើយ​ទើប​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា ដ្បិតថា​មិន​បាន​តំណែង​ជើងឯក ប៉ុន្តែ​ចូល​ប្រកួត​លើក​ណា​ក៏​បាន​ឡើង​វគ្គ​១៦​ក្រុម​ដោយ​មិន​លំបាក​។

កីឡាករ គួ​ន ប៊ុ​ន​ហ៊ី​ម ត្រូវ​គេ​មើលឃើញ​ថា ទទួល​បាន​កៅអី​១៦​នាក់ នៅ​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​៨ ធ្នូ គឺ​ទទួល​ដោយ​ស្រួល​ជាង​មុន​ដោយសារ​តែ​គេ​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍​នេះ​ច្រើន​ដង​មក​ហើយ ហើយ​ទាំង​បទ​ពិសោធន៍ និង​តិច​និក​ក្នុង​ការ​យក​ពិន្ទុ​ពី​ការ​ប្រកួត​ទាំងមូល ក៏​ល្អជា​កីឡាករ​បង្គោល​ក្រហម ដែល​ទើប​ប្រឡូក​ថ្មី​ៗ​។

យ៉ាងណាមិញ លោក​នៅ​តែ​ត្រូវ​កីឡាករ​បង្គោល​ក្រហម​វាយ​សម្រុក​ឱ្យ​បាក់មុខ​ដោយ​អន្លើ​ដែល​មាន​ន័យ​ថា មិនមែន​ឈ្នះ​ដោយ​មិន​បាន​វាយ​ប្ដូរ​នោះ​ទេ ដ្បិតថា​គេ​មាន​សមត្ថភាព និង​បទ​ពិសោធន៍​ជាង​។

ជ័យជម្នះ​របស់​គេ​នៅ​ក្នុង​វគ្គ​នេះ នឹង​ជួយ​ឱ្យ គួ​ន ប៊ុ​ន​ហ៊ី​ម ក្លាយជា​អ្នកមាន​ឱកាស​ទៅ​ប្រកួត​យក​កៅអី​ក្នុង​វគ្គ​បន្ត​ទៀត​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា តើ​គេ​នឹង​ធ្លាក់​ដូច​មុន ឬ​មានសំណាង​ដូច លាភ រ​ដ្ឋា ដែល​ប្រកួត​ដដែល​ហើយ​ដដែល​ទៀត ចុង​ក្រោយ​ក៏​ក្លាយជា​ម្ចាស់​ជើងឯក កាលពី​រដូវ​កាល​មុ​នោះ​។

ម្យ៉ាង​ការ​បង្ហាញខ្លួន​លើក​នេះ កីឡាករ​បង្គោល​ខៀវ​គួ​ន ប៊ុ​ន​ហ៊ី​ម ក៏​មានការ​តាំងចិត្ត​ខ្ពស់ និង​មាន​ជំនឿ​ចិត្តច្រើន​ផង​ដែរ ទើប​គេ​កំពុង​ចាំ​អ៊ុត​មើល​ថា តើ​គេ​នឹង​បន្ត​ឡើង​ទៅ​ដល់​កៅអី​មួយ​ណា​នៅ​ប៉ុស្ដិ៍​លេខ​៥ ក្រោយ​ពី​មានឱកាស​បាន​ឈ្នះ​ទៅ​វគ្គ​១៦​នាក់ នៅ​ក្នុង​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ