ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កំពុង​តែ​ដឹក​នំ​លក់​ស្រាប់តែ​… ប្រាវ​ស្លុតចិត្ត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្រុក​ព្រៃ​នប់​បុរស​ម្នាក់​បាន​រង​របួស ខណៈ​បុរស​នោះ​បើកបរ​ម៉ូតូ​ដឹក​នំ​លក់​ត្រូវ​រថយន្ត Rav4 ពន្លះ​ម៉ូតូ​ពីក្រោយ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​លើ​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្រុក​ព្រៃ​នប់​បុរស​ម្នាក់​បាន​រង​របួស ខណៈ​បុរស​នោះ​បើកបរ​ម៉ូតូ​ដឹក​នំ​លក់​ត្រូវ​រថយន្ត Rav4 ពន្លះ​ម៉ូតូ​ពីក្រោយ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ក្បែរ​គីឡូម៉ែត្រ​183 ស្ថិត​ក្នុងភូមិ​-​ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អ្នកបើកបរ​មិន​មាន​របួស​ទេ ហើយ​បើ​នៅ​កន្លែង​កើតហេតុ ថា​អ្នកបើកបរ​ត្រូវ​ពលរដ្ឋ​ឃាត​បាន​ហើយ​ដែរ ។ ចំណែក​អ្នក​របួស​គឺ បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ដឹក​នំ​លក់​ខាងលើ ។

ចំណែក​អ្នក​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ឃ្លី​និ​ច​វាល​រេញ ដោយ​ស្ថានភាព​ដូច​មិន​ស្រាល​ដែរ ស្រប​ពេល​ដែល​ពេទ្យ​កំពុង​សង្គ្រោះ​នោះ ហើយ​ខណៈនោះ​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ចាត់ចែង​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ