ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ជាន់​ហ្វ្រាំង​ទេ តែ​ច្រឡំ​ហ្គា មានអី​បុក​របួស​ព្រាត

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​បាន​បើក​បំ​ពួយ​ចូល​យានដ្ឋាន សុខ ទី ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​បណ្តាល​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​រង​របួសធ្ងន់​ត្រូវ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ​ឆ្នាំ…

​រាជធានី​ភ្នំពេញ​៖ រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​បាន​បើក​បំ​ពួយ​ចូល​យានដ្ឋាន សុខ ទី ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​បណ្តាល​បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​រង​របួសធ្ងន់​ត្រូវ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ​ឆ្នាំ ២០១៨ នៅ​ទីតាំង​យានដ្ឋាន​ជួសជុល​រថយន្ត​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AH-២១៨៤ បើកបរ ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ក្នុង​ទោស​ដៅ​ពី​ជើង​ទៅ​ត្បូង​គោលបំណង​ទៅ​ជួសជុល ។​

​ខណៈ​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​បត់​ស្តាំ​ចូល​យានដ្ឋាន​មិនដឹង​មូលហេតុ​អ្វី​ទេ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ពណ៌​ក្រហម​លា​យស មួយ​គ្រឿង និង​ទៅ​បុក​ជាង​កំពុង​ជួសជុល​ទៅ​ផ្ទប់​រថយន្ត CRV មួយ​គ្រឿង​បណ្តាល​អោយ​រង​របួសធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ម៉ែត្រ ។​

​តាម​ម្ចាស់​រថយន្ត​បានអោយ​ដឹង​ថា​មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ដោយសារ​ពេល​ចូល​យាន​ប្រុង​ឈប់​ជាន់​ហ្វ្រាំង​ស្រាប់តែ​ច្រឡំ​ហ្គែ​រ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​តែ​ម្តង ។ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​នគរបាល​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ភាគី​ទាំង​២​ក៏​បាន​សម្រប​ស​ម្រូ​ល​ដើម្បី​បញ្ចប់ រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ