ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ស្ត្រី​ម្នាក់​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ធុន​ធ្ងន់​បុក​ជាមួយនឹង​ម៉ូតូ​ឌ្រី​ម​សង់​បណ្តាល​ឲ្យ​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​គួរ​ឲ្យ​រន្ធត់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​និង​១០​នាទី​រសៀល ស្ថិត​នៅ​រង្វង់​មូល​អូ​ចំបក់ ក្នុងភូមិ​ប្រ​ហូត…

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ធុន​ធ្ងន់​បុក​ជាមួយនឹង​ម៉ូតូ​ឌ្រី​ម​សង់​បណ្តាល​ឲ្យ​ប្រពន្ធ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​គួរ​ឲ្យ​រន្ធត់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​និង​១០​នាទី​រសៀល ស្ថិត​នៅ​រង្វង់​មូល​អូ​ចំបក់ ក្នុងភូមិ​ប្រ​ហូត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រវាង​រថយន្ត​ដឹកស្រូវ​ធុន​ធ្ងន់​ជាមួយនឹង​ម៉ូតូ​ក្នុង​ទិស​ដៅ​ខ្វែងគ្នា​។​

​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ក្រុង​ដូន​កែវ​ប្រាប់​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 3A-2518 ដែល​បើកបរ​ដោយ​ឈ្មោះ ថា​ន ប្រុស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត់ ។ ចំណែក​ភាគី​ម្ខាង​ទៀត​បើកបរ​ម៉ូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GG-6197 ដែល​អ្នកបើកបរ​មានឈ្មោះ ជ័យ សែន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រង​របួសស្រាល ចំណែក​អ្នក​រួម​ដំណើរ​ជា​ប្រពន្ធ​មានឈ្មោះ ឆ​ល សុខុម អាយុ​៤៣​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ដែល​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​ក្រោយ​កើតហេតុ​ប៉ូលិស​ក្រុង​ដូន​កែវ​បាន​ចុះ​ដល់​ធ្វើការ​វាស់វែង និង​បាន​នាំ​យក​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ចំណែក​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ