ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ផឹកស៊ី​ឡូឡា​ទាញ​ដាវ​កា.ប់​របួសធ្ងន់​ម្នាក់ តែ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ក្រោយ​ទាញ​ដាវ​កាប់​យ៉ាង​ព្រៃផ្សៃ​លើ​ជន​រង​គ្រោះ​ម្នាក់​គេចខ្លួន មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ត្រូវ​នគរបាល​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហ​ការណ៍​ជាមួយ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​៦ ធ្នូ ២០១៨​។ ជនសង្ស័យ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ក្រោយ​ទាញ​ដាវ​កាប់​យ៉ាង​ព្រៃផ្សៃ​លើ​ជន​រង​គ្រោះ​ម្នាក់​គេចខ្លួន មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ត្រូវ​នគរបាល​ជំនាញ​ផ្នែក​យុត្តិធម៌​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហ​ការណ៍​ជាមួយ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​រសៀល​ថ្ងៃ​ទី​៦ ធ្នូ ២០១៨​។ ជនសង្ស័យ ខាងលើ​ឈ្មោះ និ គឹ​ម​ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សមត្ថកិច្ច​ប្រាប់​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ជន​រង​គ្រោះ ឈ្មោះ សុ​ន ជំនោរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ និង​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត បណ្តាល​ឱ្យ​របួស​ទ្រូង​ធ្ងន់ធ្ងរ​ដេរ​២៤​ថ្នេរ កាលពី​យប់​ថ្ងៃ​ទី​៤ ធ្នូ កន្លង​ទៅ​ថ្មី​ៗ​រួច​គេចខ្លួន​បាត់​។ លោក​វរៈសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ លោក​បញ្ជា​កម្លាំង​ជំនាញ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កំពុង​ដើរ​លេង​យ៉ាង​រំភើយ​ក្នុងភូមិ​កើតហេតុ​កាលពី​រសៀល​ថ្ងៃ​ទី​៦ ធ្នូ យក​ទៅ​សួរនាំ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ជន​រង​គ្រោះ​មែន ដោយ​ថា​ខឹង​នឹង​ជន​រង​គ្រោះ​ផឹកស៊ី​ឡូឡា​រំខាន​។ លោក​អធិការ​បន្ត​ថា ជនសង្ស័យ និង​វត្ថុ​តាង​បាន​កសាង សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ