ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងរយៈពេលមួយថ្ងៃ បណ្តាល​ឱ្យ​ស្លា.ប់​១​នាក់ របួសធ្ងន់​ស្រាល​៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​៦​លើក​(​យប់​៤​លើក​)​ស្លាប់​ប្តុ​ស​១​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់​នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។  មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​៦​លើក​(​យប់​៤​លើក​)​ស្លាប់​ប្តុ​ស​១​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់​នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

 មូលហេតុ​គ្រោះថ្នាក់ : មិន​គោរព​សិទ្ធិ​៣​លើក​,​បត់​គ្រោះថ្នាក់​២​លើក​លើក​,​ប្រជែង​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​១​នាក់ ម៉ូតូ​ស្លាប់​១​នាក់​(​មិន​ពាក់មួក​១​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​១​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៦​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​៤​លើក​របួស​៥​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្ត​១​លើក​របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៣៣៦៨​គ្រ​(​ម៉ូតូ​៥៤%) មធ្យោបាយ​ល្មើស​៧៣២​គ្រឿង​(៧២%) អប់រំ​២៦៥​គ្រឿង​(​ម៉ូតូ​៥៩%) មធ្យោបាយ​ពិន័យ​៤៦៧​គ្រឿង​(​ម៉ូតូ​៨០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៣៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៦២៤​គ្រឿង អប់រំ​១៣៦​គ្រឿង ពិន័យ​ចំនួន​សរុប​៣៥០​គ្រឿង (​មួក​២៤៨​គ្រឿង កញ្ចក់​៩៤​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ