ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតផុយម៉្លេះ សុខៗបុកដើម​ប្រេង​ខ្យល់​ធ្លាក់​ប្រឡាយយ៉ាង​រន្ធត​់​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ប្រឡាយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​ព្រឹក ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ ២០១៨ លើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​ត្រពាំង​កំភ្លាញ…

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ប្រឡាយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​ព្រឹក ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ ២០១៨ លើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​ត្រពាំង​កំភ្លាញ ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ក់ សុផល ហៅ ង​យ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​៥០ ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AK-៦៣០៤ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្មាន​នរណា​ម្នាក់​បានដឹង​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​ខាងលើ​ស្លាប់​ក្នុង​ទឹក​ប្រឡាយ​យ៉ាង​អាណោចអាធ័ម​បែប​នេះនោះ​ទេ​។

បើ​តាម​នគរបាល​មូលដ្ឋាន​ដែល​​មក​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​ស្លាកស្នាម​កន្លែង​កើតហេតុ ​បាន​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ជន​រង​គ្រោះ​វិលមុខ ឬ​ខ្យល់គ ទើប​បើក​ម៉ូតូ​ទៅ​បុក​ដើម​ប្រេងខ្យល់​ដែល​នៅ​ក្បែរផ្លូវ ហើយ​ខ្ទាត​ជន​រង​គ្រោះ​ចេញពី​ម៉ូតូ​ធ្លាក់​ទៅ​ក្នុង​ទឹក​ប្រឡាយ​ខាងលើ ទើប​ស្លាប់​យ៉ាង​អាណោចអាធ័ម​បែប​នេះ​។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ