ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បង​ស្រលាញ់​អូន​ណាស់​វី​ហ្សា​» ពី​មនុស្ស​ដែល​វី​ហ្សា លែង​លាក់បាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​សួ​ស វី​ហ្សា និង​តារា​សម្តែង​លោក​ថម មី បាន​បើកចំហ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ហើយ ។ ការ​បង្ហាញមុខ​គូស្នេហ៍​ពី​តារាចម្រៀង​វី​ហ្សា បន្ទាប់​ពី​នាង​បាន​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​បង្ហាញមុខ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​អាជីព​សិល្បៈ​។…

រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​សួ​ស វី​ហ្សា និង​តារា​សម្តែង​លោក​ថម មី បាន​បើកចំហ​ចំណង​ស្នេហ៍​របស់​ពួក​គេ​ហើយ ។ ការ​បង្ហាញមុខ​គូស្នេហ៍​ពី​តារាចម្រៀង​វី​ហ្សា បន្ទាប់​ពី​នាង​បាន​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​បង្ហាញមុខ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​អាជីព​សិល្បៈ​។

ការ​ប្រកាស​ថា​នឹង​បង្ហាញមុខ​របស់​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​សួ​ស វី​ហ្សា បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា កំពុង​តែ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​លោក​ថម មី ដែល​ជា​តារា​សម្តែង​។

ក្តី​ស្នេហ៍​នេះ​បង្ហាញ​ច្បាស់​ហើយ ដោយ​សួ​ស វី​ហ្សា និង​តារា​សម្តែង​លោក​ថម មី បាន​រួម​គ្នា​ក្នុង​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤​ឆ្នាំ​នៃ​ចំណងស្នេហា​របស់​ពួក​គេ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ បើ​ទោះបីជា​អក្សរ​នៅ​លើ​ខេ​ក​នោះ​គ្រាន់តែ​សរសេរ​អក្សរ​T ក៍​គេ​អាច​សន្មត​បាន​ថា នោះ​ជា​ឈ្មោះ​របស់​លោក​ថម មី ដែល​ផ្តើម​ដោយ​អក្សរ​T នេះ​តែ​ម្តង ក្នុង​ពេល​ដែល​សួ​ស វី​ហ្សា ក៏​បាន​បញ្ជាក់​អត្ថន័យ​យ៉ាង​ច្បាស់​ក្រឡែត​ផង​នោះ ។

ជាមួយ​រូបភាព​នៃ​ពិធី​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ២០១៨​តារាចម្រៀង​សួ​ស វី​ហ្សា ក៏​បាន​ភ្ជាប់​ជាមួយ​សារ​ថា Happy anniversary 4year អរគុណ​T​ដែល​តែងតែ​គោរព​ស្រលាញ់ និង​ផ្តល់​តម្លៃ​ឲ្យ​ខ្ញុំ​រហូត​មក សំខាន់​ស្រលាញ់​គាត់​ត្រង់​ទោះ​ពេល​ពិបាក​ខ្លាំង​ប៉ុនណា​ក៏​នៅ​ក្បែរ មិន​ទៅ​ចោល​មិន​រត់​ចោល អ៊ីចឹង​ខ្ញុំ​គួរ​ដល់​ពេល​តបស្នង​ដល់​គាត់​វិញ​ដោយ​ក្តី​គោរព​ស្រលាញ់​ដូច​គ្នា ។

អរគុណ​ដល់​បងប្អូន ពូ​មីង​ទាំង​សងខាង រួម​ទាំង​ក្រុម​រាំ និង​ម្ចាស់​ហាង​ផ្ទាល់​ដែល​ព្រួត​គ្នា​ធ្វើ​កម្មវិធី​ឲ្យ​មួយ​ទំហឹង​យ៉ាង​សប្បាយ និង​ពេញ​ដោយ​អត្ត​ន​យ័ ។ ខ្ញុំ​មិនដឹង​ទេ​ថា​ខ្ញុំ​ធ្វើ​នេះ ខុស ឬ​ត្រូវ​យ៉ាងណា អ៊ីចឹង​មាន​តែ​សូម​អធ្យាស្រ័យ​ពី​បងប្អូន​ទាំង​ក្នុង និង​ក្រៅ​FB​ផង ។ ខ្ញុំ​គ្រាន់តែ​ដឹង​ត្រឹម​ថា ខ្ញុំ​ចង់​ផ្តល់​តម្លៃ​នៃ​ពាក្យ​ថា​ស្រលាញ់​ឲ្យ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ និង​ផ្តល់​ឲ្យ​ខ្លួនឯង ដោយ​លែង​លាក់លៀម »​។

ដោយឡែក​តារា​សម្តែង​លោក​ថម មី ក៏​បាន​បង្ហោះ​សារ​ឆ្លើយ​តប​ទៅ​កាន់​សួ​ស វី​ហ្សា ដោយ​ខ្លី​វិញ​ថា «​អរគុណ​​សម្រាប់​ការ​ស្រលាញ់​ពិត​មួយ​នេះ បង​ស្រលាញ់​អូន​ខ្លាំង​ណាស​វី​ហ្សា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ