ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រៀប​ការ​ជាមួយ​សង្សារ តាម​ដល់​ផ្ទះ​ម៉​ង ថែម​ទាំង​… មិនជាធម្មតា​ទេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដោយ​ខឹង​គេ​រៀប​ការ​ជាមួយ​សង្សា​របស់​ខ្លួន បាន​មក​វ៉ៃ​ដល់​ផ្ទះ​តែ​ម្តង បណ្តាល​របួស ហើយ​គំរាម​បោក​គ្រាប់បែក​សម្លាប់​ទាំង​គ្រួសារ​ទៀត កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៣ ធ​ញ​នូ ២០១៨ ស្ថិត​ក្នុងភូមិ​តា​សល់…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ដោយ​ខឹង​គេ​រៀប​ការ​ជាមួយ​សង្សា​របស់​ខ្លួន បាន​មក​វ៉ៃ​ដល់​ផ្ទះ​តែ​ម្តង បណ្តាល​របួស ហើយ​គំរាម​បោក​គ្រាប់បែក​សម្លាប់​ទាំង​គ្រួសារ​ទៀត កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៣ ធ​ញ​នូ ២០១៨ ស្ថិត​ក្នុងភូមិ​តា​សល់ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី ក្រោយមក​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ​ឆ្នាំ​២០១៨​។

លោក​វរសេនីយ៍ត្រី ស៊ិ​ន រ៉ា​ស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ក​ខាងលើ​មានឈ្មោះ ឃន់ ពាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​សល់ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូ​រី​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស ឆៃ​លាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ទទួល​ពាក្យ​ពី​បណ្តឹង​ជន​រង​គ្រោះ​ដែល​បាន​ប្តឹង​ជនសង្ស័យ​បង្ក​របួស​ស្នាម​ទៅ​ដល់​ផ្ទះ ដោយ​ជនសង្ស័យ​វ៉ៃ​ទៅ​ជន​រង​គ្រោះជា​ច្រើន​ដៃ ថែម​ទាំង​គំរាម​បោក​គ្រាប់បែក​សម្លាប់​ទាំង​គ្រួសារ​ទៀត ។ ក្រោយ​ទទួល​បណ្តឹង​​ភ្លាម​ៗ បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​-​ឃុំ​ខាងលើ​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប្រាប់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជន​សង្ស័យ​មក​សាកសួរ បាន​សារភាព​ថា ខ្លួន​ពិតជា​ទៅ​វ៉ៃ​ជន​រង​គ្រោះ​ដល់​ផ្ទះ​របស់​គេ​មែន ដោយសារ​ខឹង​ជន​រង​គ្រោះ​រៀប​ការ​ជាមួយ​សង្សា​របស់​ខ្លួន ទើប​ខឹង​យ៉ាង​ខ្លាំង ក៏​ទៅ​វៃ​នៅផ្ទះ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​របួស​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​រួច​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ