ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ចិត្ត​ទៅ​អ្នក​រង​ចាំ​ប្រើ iPhone ប្រើ​បច្ចេកវិទ្យា 5G…​ព្រោះ​យ៉ាងតិច​ក៏​២០២០​ដែរ

5 ឆ្នាំ មុន

Apple នឹង​ពន្យារពេល​នៃ​ការ​ចេញ​លក់​ទូរស័ព្ទ iPhone ដែល​អាច​ប្រើ​បច្ចេកវិទ្យា 5G រហូត​ដល់​យ៉ាងតិច​ណាស់​ក៏​ឆ្នាំ​២០២០​ដែរ ដែល​ផ្តល់​ឱកាស​ដល់​ដៃគូ​ប្រកួតប្រជែង​ក្នុង​ការ​នាំមុខ ។ យោង​តាម​សារព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា iPhone…

Apple នឹង​ពន្យារពេល​នៃ​ការ​ចេញ​លក់​ទូរស័ព្ទ iPhone ដែល​អាច​ប្រើ​បច្ចេកវិទ្យា 5G រហូត​ដល់​យ៉ាងតិច​ណាស់​ក៏​ឆ្នាំ​២០២០​ដែរ ដែល​ផ្តល់​ឱកាស​ដល់​ដៃគូ​ប្រកួតប្រជែង​ក្នុង​ការ​នាំមុខ ។

យោង​តាម​សារព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា iPhone ដែល​នឹង​ចេញ​លក់​បន្ទាប់​ដោយ Apple នឹង​មិន​អាច​ប្រើ​បណ្តាញ​5G​បាន​ទេ ហើយ​ក្រុមហ៊ុន​នឹង​រង់ចាំ​យ៉ាងតិច​ណាស់​ក៏​មួយ​ឆ្នាំ​ដែរ មុន​នឹង​ចេញ​លក់​ទូរស័ព្ទ​ដែល​អាច​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ​បាន ។

ដៃគូ​ប្រកួតប្រជែង​របស់ Apple ដែល​មាន​ដូច​ជា Huawei និង Samsung កំពុង​តែ​ត្រៀមខ្លួន​ចេញ​លក់​ទូរស័ព្ទ 5G នៅ​ឆ្នាំ​ក្រោយ ដោយ​សន្យា​ថា នឹង​ព​ន្លឿ​ន​ល្បឿន​ដល់​ទៅ​១០០​ដង បើ​ធៀប​នឹង​បច្ចេកវិទ្យា 4G ។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក Samsung បាន​ប្រកាស​ថា ពួក​គេ​នឹង​សហការ​ជាមួយនឹង​ក្រុមហ៊ុន Verizon Communications ដើម្បី​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើ​5G បាន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩​ខាង​មុខ​នេះ ។

វា​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល Apple ពន្យារពេល​ចេញ​លក់​iPhone ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី ។ Apple បាន​ជ្រើសរើស​រង់ចាំ​ប្រមាណ​មួយ​ឆ្នាំ មុន​នឹង​ចេញ​ទូរស័ព្ទ​ដែល​អាច​ប្រើ​3G និង​4G​ដែរ ដោយ​អះអាង​ថា សេវាកម្ម​ទាំងនេះ​នឹង​ត្រូវការ​ពេល​មួយ​រយៈ​សិន មុន​នឹង​អតិថិជន​ចាប់ផ្តើម​ប្រើប្រាស់​វា ។

ប៉ុន្តែ​អ្នកវិភាគ Mark Hung មក​ពី Gartner បាន​និយាយ​ថា ទោះជា Apple មិន​បាន​ទទួល​រង់​ផល​ប៉ះពាល់​ពិតមែន​ក្តី តែ​បច្ចេកវិទ្យា 5G នឹង​ងាយស្រួល​ក្នុង​ការ​ចូល​ក្នុង​ទីផ្សារជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ