ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចារបុរស​អង់គ្លេស​ព្រមាន​ពី​ទូរស័ព្ទ​ចិន​អាច​នឹង​បង្ក​អសន្ដិសុខ

5 ឆ្នាំ មុន

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ប្រធាន​ក្រុម​ចារកម្ម MI6​របស់​ប្រទេស​អង់គ្លេស លោក Alex Younger បាន​ព្រមាន​ពី​ការ​គម្រាមកំហែង​ផ្នែក​សន្តិសុខ​ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei របស់​ប្រទេស​ចិន ។…

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ប្រធាន​ក្រុម​ចារកម្ម MI6​របស់​ប្រទេស​អង់គ្លេស លោក Alex Younger បាន​ព្រមាន​ពី​ការ​គម្រាមកំហែង​ផ្នែក​សន្តិសុខ​ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei របស់​ប្រទេស​ចិន ។

លោក Younger បាន​និយាយ​ថា ចក្រភព​អង់គ្លេស​នឹង​ត្រូវ​សម្រេចចិត្ត​ពី​បញ្ហា​មួយ​ចំនួន​ទាក់ទិន​នឹង Huawei បន្ទាប់​ពី​សម្ព័ន្ធមិត្ត​ដូច​ជា សហរដ្ឋអាមេរិក អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ បាន​ហាមឃាត់​ក្រុមហ៊ុន​នេះ​មិន​ឲ្យ​ចាប់​ដំណើរការ​បណ្តាញ 5G ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​នាំមុខ​ការ​ប្រឆាំង​នឹង​Huawei​នេះ ដែល​មាន​ស្ថាបនិក​ជា​អតីត​​សមាជិក​កង​យោធា​សេរីភាព​ប្រជាជន​របស់​ប្រទេស​ចិន ។ ជា​លទ្ធផល ក្រុមហ៊ុន​នេះ​ត្រូវ​បាន​​ហាមឃាត់​មិន​ឲ្យ​ចូល​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ផង​ដែរ ។ ប៉ុន្តែ​វា​មិន​បាន​បញ្ឈប់ Huawei ក្នុង​​ការ​ក្លាយជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​លេខ​២​លើ​ពិភព​លោក​​ឡើយ​។

លោក Younger បាន​បន្ថែម​ថា ការ​មក​ដល់​នូវ​បច្ចេកវិទ្យា 5G នឹង​ធ្វើ​ឲ្យ​ការ​ត្រួតពិនិត្យ​បច្ចេក​វិទ្យា​​របស់​ Huawei កាន់តែពិបាក ។

គួរ​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​បាន​តម្លើង​បច្ចេកវិទ្យា Huawei ក្នុង​បណ្តាញ​ទូរគមនាគមន៍​របស់​ខ្លួន​រួច​ទៅ​ហើយ​ ។ លោក Younger បាន​បន្ត​ថា ៖« យុទ្ធ សាស្ត្រ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ការពារ​ទិន្នន័យ​មាន​ន័យ​ថា ពួក​គេ​អាច​ប្រើ​និង​ផ្លាស់​ប្តូរ​ទិន្នន័យ​ក្នុង​ទ្រង់ទ្រាយ​ដែល​យើង​គិតស្មាន​មិនដល់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ