ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​ន​នី ក្វា​ន់ «​ស្រលាញ់​រកតែឧកញ៉ា អត់​ខ្លាច​ប្រពន្ធ​គេ​ទេ​ឬ​» !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ជា​ថ្មី​ម្តងទៀត​នាង​ដេ​ន​នី ក្វា​ន់ បាន​រង​ការ​រិះគន់​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បន្ទាប់​ពី​នាង​បង្ហោះ​សារ​ទម្លាយ​រឿង​ធ្លាប់​លួច​ស្រឡាញ់​ឧកញ៉ា​ល្បីឈ្មោះ​២​នាក់ ។ បើ​ទោះបីជា​នៅ​ក្នុង​សារ​ដេ​ន​នី ក្វា​ន់ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្រឡាញ់​ឧកញ៉ា​ទាំង​ពីរ​នាក់​នោះ ដោយសារ​តែ​មានចិត្ត​សប្បុរស​ក៏​ដោយ…

រាជធានី​ភ្នំពេញ​៖​ជា​ថ្មី​ម្តងទៀត​នាង​ដេ​ន​នី ក្វា​ន់ បាន​រង​ការ​រិះគន់​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន បន្ទាប់​ពី​នាង​បង្ហោះ​សារ​ទម្លាយ​រឿង​ធ្លាប់​លួច​ស្រឡាញ់​ឧកញ៉ា​ល្បីឈ្មោះ​២​នាក់ ។

បើ​ទោះបីជា​នៅ​ក្នុង​សារ​ដេ​ន​នី ក្វា​ន់ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្រឡាញ់​ឧកញ៉ា​ទាំង​ពីរ​នាក់​នោះ ដោយសារ​តែ​មានចិត្ត​សប្បុរស​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​ទទួល​ការ​រិះគន់​យ៉ាង​គ្រោតគ្រាត​ពី​មហាជន​ដដែល ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ដេ​ន​នី ក្វា​ន់ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​ភ្ជាប់​រូបថត​របស់​លោក​ឧកញ៉ា​ស្រី ចាន់​ថន និង​ឧកញ៉ា​ដួង ឆាយ ជាមួយ​ពាក្យពេចន៍​ថា «​និយាយ​ត្រង់​ចុះ​ខ្ញុំ​លួច​ស្រលាញ់​គាត់​ទាំង​ពីរ​នាក់​នេះ​យូរ​ហើ​យ តែ​ខ្ញុំ​មិន​ដែល​បាន​សារភាព ព្រោះ​មិន​ដែល​បាន​ជួប​មុខ​គាត់​ផ្ទាល់ បើ​មាន​ឱកាស​បាន​ជួប​គាត់​ទាំង​ពីរ​ខ្ញុំ​នឹង​សារភាព​តាម​ត្រង់​ថា «I Love u so much» ខ្ញុំ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់ គឺ​ស្រលាញ់​នូវ​ទឹកចិត្ត​ដែល​គាត់​តែងតែ​អាណិត​ស្រលាញ់​ដល់​អ្នក​ក្រខ្សត់ »​។

តាម​រយៈ​ការ​សរសេរ​បែប​នេះ​ដេ​ន​នី ក្វា​ន់ ត្រូវ​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​រិះគន់ ដោយ​ចោទ​នាង​ថា «​ស្រឡាញ់​រកតែ​ឧកញ៉ា មិន​ខ្លាច​ប្រពន្ធ​គេ​រករឿង​»​។ ពាក្យ​រិះគន់​ទាំងនេះ​ត្រូវ​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ដើមទ្រូង​នាង​ដេ​ន​នី ក្វា​ន់ បាន​ឆ្លើយ​តប ភ្លាម​ៗ និង​ចាត់​ទុក​អ្នក​រិះគន់​ទាំងនោះ​ហាក់​មិន​យល់​ពី​អ្វី​ដែល​នាង​បាន​សរសេរ​។

ដេ​ន​នី ក្វា​ន់ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ២០១៨​ឆ្លើយ​តប​ការ​រិះគន់​ទាំងនោះ​ថា «​សូម​មនុស្ស​មួយ​ចំនួន​ដែល comment ដៀល​ខ្ញុំ​ថា​ស្រលាញ់​រកតែ​ឧកញ៉ា អត់​ខ្លាច​ប្រពន្ធ​គេ​រករឿង​ទេ​អី ? ខ្ញុំ​ចង់​ប្រាប់​ថា​មុន​អ្នកឯង​តិះដៀល​ខ្ញុំ តើ​មាន​យក​ខួរ​ទៅ​គិត​ទេ ? មាន​អាន​ប្រយោគ​ខ្ញុំ​និយាយ​ទេ? ខ្ញុំ​ថា​ខ្ញុំ​ស្រលាញ់​គាត់​ទាំង​ពីរ​ក៏​ពិតមែន តែ​មិនមែន​ស្រលាញ់​បែប​ន័យ​ស្នេហា​ទេ គឺ​ស្រលាញ់​នូវ​ទឹកចិត្ត​របស់​គាត់​។ ថ្ងៃក្រោយ​មុន​ជេរ​ខ្ញុំ​សូម​គិត​ឲ្យ​ច្បាស់​សិន​!»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ