ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​ភេទ​របស់​បង្កង​ឈ្មោល និង​បង្កង​មេ !

5 ឆ្នាំ មុន

យោង​ទៅ​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ថា ការ​បន្ត​ពូជ​របស់​បង្កង​មានការ​ប្រែប្រួល​ទៅ​ខែ គឺ​ពី​ខែមេសា ដល់​ខែមិថុនា និង​ពី​ខែសីហា ដល់​ខែតុលា ហើយ​ការ​វិវត្តន៍​របស់​កន្សោមពង​មាន​៤​ដំណាក់កាល ដែល​ឋិត​នៅ​ក្នុង​រយៈពេល​ពី​១៤-២០​ថ្ងៃ ។ បង្កង​ឈ្មោល…

យោង​ទៅ​តាម​ឯកសារ​របស់​ក្រសួងកសិកម្ម​បាន​បង្ហាញ​ថា ការ​បន្ត​ពូជ​របស់​បង្កង​មានការ​ប្រែប្រួល​ទៅ​ខែ គឺ​ពី​ខែមេសា ដល់​ខែមិថុនា និង​ពី​ខែសីហា ដល់​ខែតុលា ហើយ​ការ​វិវត្តន៍​របស់​កន្សោមពង​មាន​៤​ដំណាក់កាល ដែល​ឋិត​នៅ​ក្នុង​រយៈពេល​ពី​១៤-២០​ថ្ងៃ ។ បង្កង​ឈ្មោល និង​មេ ពាក់​គ្នា​ក្រោយ​ពេល​បង្កង​មេស​ករួច​ពី​៣​ទៅ​៤​ម៉ោង ។

ការ​បង្កាត់​ពូជ​មាន​រយៈពេល​២០-២៥​នាទី ពេល​នោះ​បង្កង​ញី​វា​ទទួលយក​មេជី​វិត​ពី​បង្កង​ឈ្មោល ហើយ​ពង​នឹង​ចាប់ផ្តើម​ផ្សំ​កំណើត ។ បង្កង​មេ​អាច​បង្កាត់​ពូជ​លើក​ទី​២​បាន​ក្រោយ​រយៈពេល​ចន្លោះ​ពី​៣០​ទៅ​៤៥​ថ្ងៃ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ថែបំប៉ន​ល្អ ចំណី​មានគុណ​ភាព និង​បរិមាណ​គ្រប់គ្រាន់​ផង​ដែរ ។

បង្កង​មេ​ធម្មជាតិ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ទន្ទឹម​គ្នា គឺ​យើង​អាច​រើស​យក​បង្កង​ដែល​មាន​ទំហំ​ធំ មាន​ពង​ច្រើន ដើម្បី​យក​មក​ធ្វើ​ជា​មេ​ពូជ​បង្កាត់​ពូជ​បាន តែ​ភាគច្រើន​មាន​សុខភាព​ខ្សោយ គឺ​មាន​អត្រារ​ស់ទាប ដោយសារ​បច្ចេកទេស​ចាប់ពី​ធម្មជាតិ និង​ការ​ទុកដាក់​ថែរក្សា​មិន​បាន​ត្រឹមត្រូវ ៕