ជនជាតិចិនទៀតហើយ បើករថយន្តបុកម៉ូតូរបួសធ្ងន់បុរសម្នាក់
- កណ្តាល
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ អ្នកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តកណ្តាល…
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ អ្នកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តកណ្តាល…
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ អ្នកស្រី ស៊ុន យឺត ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ ជនជាតិចិនដែលបើករថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅស្រុកកណ្តាលស្ទឹង ពីបទ “បើកបរបណ្តាលឲ្យរបួសអ្នកដទៃដោយចេតនា” តាមមាត្រា៨៣ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលប្រព្រឹត្តនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ២៤-២៥។
បច្ចុប្បន្នសំណុំរឿងត្រូវបានបញ្ជូនទៅខាងលោកចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីសម្រេចចេញដីកាឃុំខ្លួនឬមិនឃុំខ្លួន ជាឆន្ទានុសិទ្ធរបស់លោកចៅក្រម ជនបង្ករឈ្មោះ Liu shi quan(លាវ ស៊ីឈ័ន) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន សញ្ជាតិចិន ស្នាក់នៅរាជធានីភ្នំពេញ រីឯជនរងគ្រោះឈ្មោះ ឡាក់ ធា(កាំង) ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមរបាយការណ៍របស់នគរបាលស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា នៅថ្ងៃកើតហេតុវេលាម៉ោង ២ និង៣០នាទីរសៀល នៅចំណុចជិតស្ពាន៧មករា ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ ២៤-២៥ មានម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-1187 បើកបរដោយឈ្មោះ ឡាក់ ធា (ហៅកាំង) ភេទប្រុស ជិះម្នាក់ឯងបើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកនឹងរថយន្ត១គ្រឿងម៉ាក តាកូម៉ា ធុនតូច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8519 បើកបរដោយឈ្មោះ Liu shi quan (លាវ ស៊ីឈ័ន) ជនជាតិចិន បើកបរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅតាកែវ) ហើយបត់ឆ្វេងឆ្លងផ្លូវ ត្រូវចំចង្កៀងមុខខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ។
ចំពោះអ្នកបើកររថយន្តត្រូវបាន(ឃាត់ខ្លួន) នៅអធិការដ្ឋានជាបណ្ដោះអាសន្ន បើកបរគ្មានប័ណ្ណបើលបរ និងគ្មានលិខិតឆ្លងដែន តាមការសន្និដ្ឋានករណីនេះបង្កឡើងដោយរថយន្ត បើកបរមានការធ្វេសប្រហែស ឆ្លងផ្លូវ ខ្វះការប្រុងប្រយត្ន័ ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។ ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូដែលពាកព័ន្ធករណីខាងលើកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕
ចែករំលែកព័តមាននេះ