ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Google បញ្ចេញ Tablet អេក្រង់​៧​អីុញ​តម្លៃ​៩៩ដុល្លារ​​​វាយ​ឡុក​​ទីផ្សារ​មែន​ទេ?

10 ឆ្នាំ មុន

ពិត​មែន​តែ​កន្លង​មក​​មាន​ក្រុម​ហ៊ុន Asus ​​មួយ​ប៉ុណ្ណោះ ​មាន​គម្រោង​​លក់ Android tablet ​ក្នុង​តម្លៃ​​១២៩​ដុល្លារ​អាមេរិក​ ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​ទីភ្នាក់​ងារ​ព័ត៌​មាន ឧស្សាហ​​កម្ម​តៃវ៉ាន់ Digi Times បាន​ចុះ​​ផ្សាយ​ថា Tablet អេក្រង់​៧​អីុញ​​ប្រើ Android នឹង​​​មាន​លក់​ក្នុង​តម្លៃ​៩៩​ដុល្លារ​អាមេរិក (100$ ចុះ​ក្រោម) នៅ​ចុង​​ឆ្នាំ​២០១៣ ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ ដោយ​សារ​តែ​តម្លៃ​​ទី​

ពិត​មែន​តែ​កន្លង​មក​​មាន​ក្រុម​ហ៊ុន Asus ​​មួយ​ប៉ុណ្ណោះ ​មាន​គម្រោង​​លក់ Android  tablet ​ក្នុង​តម្លៃ​​១២៩​ដុល្លារ​អាមេរិក​ ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​ទីភ្នាក់​ងារ​ព័ត៌​មាន ឧស្សាហ​​កម្ម​តៃវ៉ាន់ Digi Times បាន​ចុះ​​ផ្សាយ​ថា Tablet អេក្រង់​៧​អីុញ​​ប្រើ Android នឹង​​​មាន​លក់​ក្នុង​តម្លៃ​៩៩​ដុល្លារ​អាមេរិក (100$ ចុះ​ក្រោម) នៅ​ចុង​​ឆ្នាំ​២០១៣ ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ ដោយ​សារ​តែ​តម្លៃ​​ទី​ផ្សារ Tablet បែប​នេះ​ពុំ​ធ្លាប់​មានទេ​ពីមុន​មក។

ប្រភព​​ព័ត៌​មាន​មិន​បាន​បញ្ជាក់ថា ​ក្រុម​ហ៊ុន​ណា​មួយ​នឹង​ចេញ​លក់ Tablet ​ប្រើ Android ​ក្នុង​តម្លៃ​​៩៩​ដុល្លារ​នោះ​ទេ ​​គ្រាន់តែ​​អះ​អាង​ថា នឹងមាន​លក់​ក្នុង​តម្លៃ​៩៩ដុល្លារ​អាមេរិក ​​សម្រាប់​ទីផ្សារ​ប្រកួត​ប្រជែង​… ប៉ុន្តែ​រឿង​នេះ​បែរ​ជា​លេច​ឮ​ពាក្យ​ចចាម​​អារ៉ាម​ថា ក្រុម​ហ៊ុន​ Google ទៅវិញ ជា​អ្នក​ផលិត​ Tablet Android តម្លៃ​​៩៩​ដុល្លារ ។

អ្នក​ជំនួញ​​លើ​ផលិត​ផល​​អេឡិច​ត្រូ​និក ​បាន​និយាយថា ​ការ​លក់​ Tablet Android ​ក្នុងតម្លៃ​​៩៩​ដុល្លារ ​នេះនឹង​ធ្វើ​ឱ្យ​​ក្រុម​ហ៊ុន​​ធំៗ​ឈឺ​ក្បាល​ចំពោះបញ្ហា​​តម្លៃនេះ ប៉ុន្តែ​សម្រាប់ Apple វិញ  ក្រុម​អ្នក​វិភាគ​បាន​និយាយថា ​មិន​​ឈឺ​ក្បាល​អ្វី​ឡើយ  ដោយ​លោក Tim Cook ​នាយក​​ប្រតិ​បត្តិ​ធ្លាប់​បាន​និយាយថា ​លោក​នឹង​មិន​ទម្លាក់​​ថ្លៃ Tablet ឡើយ ព្រោះ​ថា ​Tablet របស់​ក្រុម​ហ៊ុន​លោក​មាន​គុណ​ ភាព និងពេញ​និយម ៕