ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក«​ឧកញ៉ា​អុល​»ដែល​បាត់ឈ្មោះ​មួយ​រយៈ ពេល​នេះ​ប្រើ​រថយន្តV1…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ធុន​វេ​អង (V១)ចំនួន​៤​គ្រឿង បាន​ត្រូវ​លោក ហៀ​ង សុ​ភក្ត្រព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦​ឃាត់​ត្រួតពិនិត្យ ក្រោយ​ពី​សង្ស័យ​ថា​ដឹកឈើ​លើស​ច្បាប់អនុញ្ញាត​ឬ​គ្មាន​ច្បាប់ ។…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ធុន​វេ​អង (V១)ចំនួន​៤​គ្រឿង បាន​ត្រូវ​លោក ហៀ​ង សុ​ភក្ត្រព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦​ឃាត់​ត្រួតពិនិត្យ ក្រោយ​ពី​សង្ស័យ​ថា​ដឹកឈើ​លើស​ច្បាប់អនុញ្ញាត​ឬ​គ្មាន​ច្បាប់ ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ចំណុចដើម​ស្រល់ ផ្លូវជាតិ​លេខ​៧៦ ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​រថយន្តនេះ​មាន​រហូត​ដល់​១៨​គ្រឿង​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ស៊ឹង សំ​អុល នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័​រខេ​សាន់ ខូ​អិ​ល​ធី​ឌី នៅ​ស្រុក​កោះ​ញែក ។ ក្បួន​រថយន្ត​នេះ​បាន​ធ្វើ​សកម្មភាព​តាំងពី​យប់​ថ្ងៃ​ទី​៣ខែធ្នូ ហើយ​រហូត​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ទើប​មាន​បទបញ្ជា​ឲ្យ​ឃាត់​ត្រួតពិនិត្យ​រក​ច្បាប់ទម្លាប់ តែ​ឃាត់​បាន​តែ​៤​គ្រឿង​ប៉ុណ្ណោះ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សមត្ថកិច្ច​ឃាត់​បាន​មួយ​ដង្ហើមចង្រិត គេ​ក៏​ឃើញ​ក្បួន​រថយន្ត​ដឹកឈើ​នោះ​ បន្តដំណើរ​របស់​ខ្លួន​ទៅ​មុខ​ទៀត​យ៉ាង​រំភើយ ក្រោម​ការ​អះអាង​របស់​សមត្ថកិច្ច​ថា​គេ​មាន​ច្បាប់​ត្រឹមត្រូវ ។គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៦ ឧកញ៉ា ស៊ឹង សំ​អុល ត្រូវ​បាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ប្រកាស​ជា​សាធារណៈ​ជុំវិញ​សកម្មភាព​រកស៊ី​ឈើ​នៅ​ខេត្តមណ្ឌលគិរី និង​ដាក់​បញ្ជា​ឲ្យ​គណៈក​ម្មា​ធិ​​ការ​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​ឈើ​«​ឧកញ៉ា អុល​»បាន​រាប់​ពាន់​ម៉ែត្រគូប ហើយ​តាំងពី​ពេល​នោះ​មក​ក៏​លែង​ឮ​ឈ្មោះ​​ឧកញ៉ា ស៊ឹង សំ​អុល មួយ​រយៈ​ធំ ។

ទោះជា​យ៉ាងណា មហាជន​បាន​ដាក់​ការ​សង្ស័យថា តើ​នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ខូ​អិ​ល​ធី​ឌី ដែល​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ចុះ​ឈ្មោះ​ក្នុង​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ លេខប័ណ្ណ​០០០៧៧១​ខ​/PC/B គឺជា​លោក​ឧកញ៉ា ស៊ឹង សំ​អុល មែនឬ​ក៏​ឈ្មោះ​ដូច​គ្នា? ដ្បិត​ក្រោយពី​សមត្ថកិច្ច​ខេត្ត​មណ្ឌល​គិរី​ចាប់​ឃាត់​បាន​បន្តិច អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំងនោះ បាន​នាំ​គ្នា​យក​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ មាន​អក្ស​ខ្មៅ​ៗ​មើល​ស្ទើរ​មិនឃើញ ទៅ​បង្ហាញ​សមត្ថកិច្ច​មួយស្របក់​ក៏​បើករថយន្ត​ចេញ​ទៅ​បាត់​អស់​ទៅ ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​កត់សម្គាល់​ឃើញ​ថា សកម្មភាព​កាប់​ឈើ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច លំ​ផាត់ កំពុង​កម្រើក​ឡើងវិញ ក្រោយ​ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មានច្បាប់​ដឹក​ជញ្ជូន​ឈើ​ឡើង​វិញ ក្រោយ​ការ​បោះ​ឆ្នោត​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។ ក្រុម​អ្នក​តាមដាន​បាន​បង្ហើប​ថា សកម្មភាព​ភាគច្រើន​របស់​ឈ្មួញ តែង​ប្រើ​រូបមន្ត​កន្ទេល​ធំ​បន្លំ​ដេក កាប់​ឈើ​ក្នុង​ដែន​ការពារ​ដាក់​ចូល​ក្នុង​ដី​ក្រុមហ៊ុន​ធ្វើ​ជា​ឈើ​ស្រប​ច្បាប់ ។

ទោះជា​កាប់​ឈើ​រលាយ​អស់ពី​ក្នុង​ព្រៃ ក៏​ឈើ​ក្នុង​ដី​ក្រុមហ៊ុន​មិន​ចេះ​អស់​ដែរ តែបើ​ការ​អភិ​វឌ្ឍ​ដែល​សន្យា​ជាមួយ​រដ្ឋ​គ្មាន​ឃើញចេញ​ជា​ផ្លែផ្កា​អី្វ​ទេ ក្រោយ​ពេល​កាប់​ឈើ​អស់​រត់​ចោល​ក្រុមហ៊ុន​បាត់ ៕ ​

អត្ថបទសរសេរ ដោយ