ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ឆក់​ប៉ះ​ចំ​មន្ត្រី​នគរបាល​ឡើង​ផ្អើល​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ និង​ម្ចាស់​ទូរស័ព្ទ​ដែល​ជា​មន្ត្រី​នគរបាល​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​មិន​រួច ។ ប​ន្ទាប់​ពី​ឃាត់ខ្លួន​នាំ​គ្នា​វាយ​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ព្រែក​ព្នៅ​ចាត់ការ​តាម​ច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ និង​ម្ចាស់​ទូរស័ព្ទ​ដែល​ជា​មន្ត្រី​នគរបាល​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​មិន​រួច ។

ប​ន្ទាប់​ពី​ឃាត់ខ្លួន​នាំ​គ្នា​វាយ​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ព្រែក​ព្នៅ​ចាត់ការ​តាម​ច្បាប់ ។ ហេតុការណ៍​ឃាត់​ជនសង្ស័យ​ឆក់​នេះ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​វត្ត​ពោធិ៍​មង្គល ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

ជនសង្ស័យ​១-​ឈ្មោះ សន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិធំ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ២-​ឈ្មោះ សឿ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ហែម វុ​ទ្ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​នគរបាល នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ មាន​ទីលំនៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ម្ចាស់​ទូរស័ព្ទ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​រូប​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ក្រហម​លាយ​ខ្មៅ អត់​ស្លាក​លេខ ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គោលបំណង​ទៅ​ទិញ​ត្រី​នៅ​យឿ ។ ខណៈ​មក​ដល់​ចំណុច​មុខ​វត្ត​ពោធិ៍​មង្គល ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HI-5540 ជិះ​ក្នុង​ទិស​ដៅ​ស្របគ្នា បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ហោប៉ៅ​អាវ​របស់​គាត់​បាន​សម្រេច រួច​ព្យាយាម​ជិះ​ម៉ូតូ​គេច ហើយ​បត់​ចូល​តាម​ផ្សារ​ព្រែក​ព្នៅ ។

តាម​ម្ចាស់​បន្ត​ទៀត​ថា ខណៈនោះ​គាត់​ដេញ​តាម​ស្រែក​ចោរ​ៗ​ដោយសារ​ផ្លូវ​ស្ទះ​ជនសង្ស័យ​ត្រឡប់​ក្រោយ​វិញ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​បាន​ជិះ​ម៉ូតូ​ដេញ​បុក​បណ្តាល​អោយ​ដួល ហើយ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​ដកហូត​បាន​ទូរស័ព្ទ​មក​វិញ និង​វាយ​ទ្រម​ខ្លួន រួច​ប្រគល់​អោយ​នគរបាល​ប៉ុស្តិ៍​ចាត់ការ​តាម​ច្បាប់ ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​រួម និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ