ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​សង្វេគ​ពន់ពេក​! លោកតា​ម្នាក់​ក្រាប​លូន​ក្នុង​ភ្នក់ភ្លើង​ស្រែក​រក​អ្នក​ជួយ ជា​អកុសល​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​ដែល​មាន​សមាជិក​រស់នៅ​ក្នុង​គ្រួសារ​២​នាក់​ឪពុក​និង​កូនស្រី​សុទ្ធតែ​មាន​សតិ​មិន​ប្រក្រតី​ដូច​គ្នា បណ្តាល​អោយ​បុរស​ជា​ឪពុក​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤ ខែធ្នូ នៅ​ចំណុច​ផ្ទះ​លេខ​គ្មាន​លេខ ផ្លូវលំ ទីលាន​ចាក់សំរាម…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​ផ្ទះ​មួយ​ខ្នង​ដែល​មាន​សមាជិក​រស់នៅ​ក្នុង​គ្រួសារ​២​នាក់​ឪពុក​និង​កូនស្រី​សុទ្ធតែ​មាន​សតិ​មិន​ប្រក្រតី​ដូច​គ្នា បណ្តាល​អោយ​បុរស​ជា​ឪពុក​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៤ ខែធ្នូ នៅ​ចំណុច​ផ្ទះ​លេខ​គ្មាន​លេខ ផ្លូវលំ ទីលាន​ចាក់សំរាម ក្រុម​ទី​៣ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​នោះ​គ្មាន​អ្នក​ណា​ស្គាល់ឈ្មោះ​គាត់​ច្បាស់​នោះ​ទេ តែ​គេ​តែង​ហៅ​គាត់​ថា​តា​រ៉ូ​ម៉ា អាយុ​៦៧​ឆ្នាំ ស្នាក់​នៅ​ជាមួយ​កូនស្រី​ម្នាក់​ឈ្មោះ មុំ អាយុ​៣៧​ឆ្នាំ ។ ទាំង​ឪពុក និង​កូន​សុទ្ធតែ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ដូច​គ្នា ។ ចំណែក​សម្ភារៈ​ដែល​ឆេះ​ខូចខាត​រួម​មានផ្ទះ​មួយ​ខ្នង​ឆេះ​ខូចខាត​ទាំងស្រុង​។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​នោះ ស្ត្រី​ជា​កូន​បាន​បញ្ជាក់​ថា ដោយសារ​ឪពុក​ជក់បារី​ហើយ​បោះ​កន្ទុយបារី​ចោល​មិន​ប្រយ័ត្ន​ក៏​បណ្តាល​អោយ​ឆេះ​ផ្ទះ​តែ​ម្តង​។

ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា ទាំង​២​នាក់​ឪពុក និង​កូនស្រី​ខាងលើ រាល់ថ្ងៃ​តែងតែ​ដើរ​រើស​អេ​ត​ចាយ​តាម​គំនរ​សំរាម គឺ​រើស​គ្រប់មុខ​តាំងពី​ជ័រ ក្រដាស កម្ទេចកំទី​ក្រណាត់ សំបក​ដប​គ្រប់​ប្រភេទ​យក​មក​ទុក​ពេញ​ណែន​ក្នុងផ្ទះ​តែ​ម្តង ។

មុន​ពេល​កើតហេតុ គេ​ឃើញ​នៅ​ក្នុងផ្ទះ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​គេ​ក៏​ឃើញ​កូនស្រី​ជន​រង​គ្រោះ​រើ​ខោអាវ និង​មុង​ភួយ​យក​ចេញ​មក​ក្រៅ​តែ​ម្នាក់ឯង ហើយ​ឈរ​មើល​ផ្ទះ​របស់​ខ្លួន​ដែល​កំពុង​ត្រូវ​ភ្លើង​ឆេះ​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។

ភ្លាម​ៗ​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ និង​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ រួច​ក៏​បានឮ​សំលេង​តា​រ៉ូ​ម៉ា​ស្រែក​ពី​ក្នុងផ្ទះ​អោយ​ជួយ​គាត់​ផង ។

ដោយនៅ​ក្នុងផ្ទះ​សំបូរ​ទៅ​ដោយ​កម្ទេចកំទី​ក្រណាត់ និង​ក្រដាស​គ្រប់​ប្រភេទ ទើប​ធ្វើ​អោយ​ភ្លើង​ងាយ​នឹង​ឆេះ​ខ្លាំង ហើយ​មិន​អាច​ចូល​តាម​ទ្វារ​មុខ​បាន កម្លាំង​អាវុធហត្ថ​នឹង​ប្រជាពលរដ្ឋ​ក៏​សម្រេចចិត្ត​វាយ​ទម្លាយ​ជញ្ជាំង​ក្រោយ​បានឃើញ​តា​រ៉ូ​ម៉ា​កំពុង​ក្រាប​លូន​នៅ​ក្នុងភ្នក់ភ្លើង​ស្រែក​ដង្ហោយ​រក​អ្នក​ជួយ​មើលទៅ​គួរ​ឲ្យ​
ស​ង្វេ​គ​ពន់ពេក ។

ភ្លាម​ៗ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ចាប់ដៃ​គាត់​ទាញ​ចេញ​តាម​ប្រឡោះ​ជ​ញ្ជាំ​ដែល​ពួ​គ​គេ​ទម្លាយ​ដែរ តែ​ទាញ​មកមិន​បាន​​សោះ គឺ​របក​តែ​ស្បែក​ចេញ​មក ពេល​កំពុង​ព្យាយាម​ទាញ​គាត់​ចេញ ជា​អកុសល​មេដំបូល​ផ្ទះ​បាន​ឆេះ​ដាច់​ធ្លាក់​សង្កត់ពីលើ​គាត់​បន្ថែម​ទៀត បណ្តាល​ឲ្យ​អណ្តាតភ្លើង​លេប​ត្របាក់​យកអាយុ​ជីវិត​លោកតា​យ៉ាង​អាណោចអាធ័ម ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ជួយ​អ្វី​បាន ។

ភ្លាម​ៗ​នោះ​ក៏​មាន​វត្តមាន​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរា​គម​ន៏​ពន្លត់​ដែរ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​៥​គ្រឿង ប្រើ​រយៈពេល​១​ម៉ោង​កន្លះ​ទើប​ធ្វើការ​ពន្លត់​បាន​ទាំងស្រុង​។

បន្ទាប់​ពី​ពន្លត់ភ្លើង​បាន​ទាំង​ស្រុង​ ក្រុម​ពន្លត់អគ្គីភ័យ​ក៏​បាន​ធ្វើការ​កាយ​រក​សព​ ហើយ​ប្រទះ​ឃើញ​សព​នៅ​ក្រោយ​ផ្ទះ​កប់​ក្នុង​គំនរ​ភ្លើង​មាន​សភាព​ឆេះ​ខ្លោច​មើលទៅ​គួរ​ឲ្យ​ស​ង្វេគ​ពន់ពេក​។ ក្រោយ​កើតហេតុ សព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ។ ដោយឡែក​កូនស្រី​គាត់​ម្នាក់​សង្ឃឹមថានឹង​មាន​អង្គការ​ជួយ​សង្គ្រោះ​ និង​មើលថែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ