ប៉ូលិស​ម្នាក់ដេញ​បាញ់​ឡាន​ដឹកឈើផ្អើល​​ប៉េអឹមស្ទឹង​ត្រែង​និងប៉េអឹម​​ក្រចេះ


ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ប៉ូលិស​គ្រឿងញៀន​ម្នាក់បើក​​រថយន្ត​ម៉ាក​កាម​រី​បា​
ឡែ​ន​ដេញ​តាម​រថយន្ត​ដឹកឈើមួយគ្រឿងសង្ស័យ​ជម្រិត​ទារ​លុយ​ ហើយក៏​​បាន​បាញ់​រថយន្ត​នោះបង្ក​ការ​ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែងនិង​ខេត្តក្រចេះបាន​ចោទ​ថា ​​​​ប៉ូលិស​នោះ​បានបង្កដោយ​​បាញ់បោះ​សេរី​ ​ហើយខណៈ​​បម្រុង​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ស្រាប់តែ​​​​ប៉ូលិស​រូប​នោះ បានរត់គេច​ចូល​ព្រៃ​បាត់ ​។ហេតុការណ៍​​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ ធ្នូ ស្ថិត​ត្រង់​ចំណុច​ជិត​អូរ​ច្រ​ឡង់ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​និង​ខេត្តក្រចេះ ក្នុងភូមិ​អូរ​កណ្ដៀរ​ថ្មី ស្រុក​សំបូរ​​។

បើ​តាម​សំដី​ស្ត្រី​ម្នាក់​ជា​ម្ចាស់​រថយន្ត​បាន​និយាយ​ថា រថយន្ត​គាត់​​មាន​​ដឹក​ទ្វារ​បង្អួចឈើ​​កែ​ច្នៃ​ ចេញពី​ទឹកដី​ខេត្ត​រតនគីរី ឆ្លងកាត់​ទឹកដី​ខេត្តស្ទឹងត្រែង និង​បាន​រត់ការ​សមត្ថកិច្ច​តាម​គោលដៅ​រួចរាល់​អស់ហើយ ។ ប៉ុន្តែ​​បន្ទាប់​ពី​ធ្វើ​ចរាចរណ៍ ​មក​ដល់​ចំណុច​អូរ​ពងមាន់ក៏​ឃើញ​រថយន្ត​កាម​រី​បា​ឡែ​ន​ពណ៌​.​ស ដែល​​ជា​របស់​​ប៉ូលិស​​​គ្រឿងញៀន​រូបនោះ ឈ្មោះ​រឿ​ន ផល្លា (ដែល​គាត់​បាន​រត់ការ​រួច​ហើយ) តែស​ង្ស័យ​ច្រឡំ​រថយន្ត​ផ្សេង​​ទៀត​ដែល​មិន​បាន​រត់ការ ទើបលោក​ប៉ូលិស​នោះ​បាន​ដេញ​រថយន្ត​របស់​គាត់រហូត​ចូល​ទឹកដី​ក្រចេះ ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ និង​បាន​បាញ់​ជា​ច្រើន​គ្រាប់ ធ្វើ​ឱ្យ​រថយន្ត​បែក​កង់​ទៅ​មុខ​លែង​រួច ។

ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា បន្ទាប់​ពី​មានការ​បាញ់បោះ​រួច​មក បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធ​ហត្ថ​ស្នាក់​ការ​ភ្នំ​ក្រហម និង​អាវុធហត្ថ​ខេត្តក្រចេះ ចុះ​មក​ដល់​កន្លែង​កើតហេតុ​ចោទ​ថា បាញ់បោះ​សេរី​បម្រុង​ចាប់​ឃាត់ខ្លួន​យក​ទៅ​សួរនាំ តែ​ប៉ូលិស​រូប​នោះ​បាន​យក​លេស​ថា និយាយ​ទូរស័ព្ទ​ជាមួយ​មេ ហើយ​ដើរទៅ​កៀន​ផ្ទះ​អ្នក​ភូមិ ហើយ​ក៏​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​តែ​ម្តង​។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ