ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កែ​ទម្លាប់​មួយ​នេះ​ចោល ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​អ​ញ្ចឹ​ង !

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ខេត្តព្រៃវែង​មិន​ថា​ទីផ្សារ រមណីយដ្ឋាន ឬ​នៅ​តាម​ដងផ្លូវ​នោះ​ទេ​ប្រជាពលរដ្ឋ​៩៩%​នៅ​តែ​បន្ត​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​មធ្យោបាយ​ក្នុង​ការ​វិច​ខ្ចប់​របស់របរ​ដោយ​មិន​បាន​គិត​អំពី​ផល​ប៉ះពាល់​របស់​វា​នោះ​ទេ ។ លោក តូច វារ​ដ្ឋា…

ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ខេត្តព្រៃវែង​មិន​ថា​ទីផ្សារ រមណីយដ្ឋាន ឬ​នៅ​តាម​ដងផ្លូវ​នោះ​ទេ​ប្រជាពលរដ្ឋ​៩៩%​នៅ​តែ​បន្ត​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​មធ្យោបាយ​ក្នុង​ការ​វិច​ខ្ចប់​របស់របរ​ដោយ​មិន​បាន​គិត​អំពី​ផល​ប៉ះពាល់​របស់​វា​នោះ​ទេ ។

លោក តូច វារ​ដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង​បាន​មាន​ប្រសា​ស​ន៌​ថា ថង់​ប្លា​ស្ទិ​ក​នៅ​ពេល​ដែល​យើង​ដាក់​ចំណីអាហារ​ដែល​ក្តៅ​ចូល​ទៅ​វា​នឹង​ភាយ​ចេញ​នូវ​សារ​ធាតុគីមី​ពី​ក្នុង​ថង់​ប្លា​ស្ទិ​ក​នោះ​ចូល​ទៅ​ក្នុង​ចំណីអាហារ ហើយ​ពេល​ដែល​យើង​ទទួលទាន​វា​ក៏​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​បន្តិច​ម្តង​ៗ ដោយ​យើង​មិន​អាច​ចាប់​អារ​ម្ម​ណ៌​ដឹង​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ​កាក​សំណល់​ថង់​ប្លា​ស្ទិ​ក​ពេល​បោះចោល​ទៅ​លើ​ដី​ត្រូវ​ប្រើ​ពេលវេលា​រាប់រយ​ឆ្នាំ​ទើប​រលាយ​ហើយ​បើ​ដុត​ចោល​វិញ​សារធាតុ​ផ្សែង​របស់​វា​នឹង​សាយភាយ​ទៅ​លើ​អាកាស ប៉ះពាល់​ដល់​ស្រទាប់ផែនដី និង​រួមចំណែក​ធ្វើ​អោយ​មាន​បម្រែបម្រួល​អាកាសធាតុ​ថែម​ទៀត​ផង ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​សារាចរ លេខ​១១៣ និង ១៦៨ ស្តី​ពី​ការ​គ្រប់គ្រង​សំរាម កាក​សំណល់​រឹង និង​ថង់​ប្លា​ស្ទិ​ក លោក​ធ្លាប់​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើការ​ណែ​នាំ​ដល់​ក្រុម​អាជីវករ នៅ​តាម​បណ្តា​ផ្សារ​មួយ​ចំនួន​ក្នុង​ខេត្ត​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ​ស្រុក​ជា​ញឹកញាប់​ផង​ដែរ​ដើម្បី​អោយ​ពួក​គាត់​បាន​យល់​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ប៉ុន្តែ​ហាក់ដូចជា​មិន​ទទួល​បាន​លទ្ធផល​សោះ ។

ប៉ុន្តែ​សំរាប់​ក្រុម​អាជីវករ​វិញ​ហាក់​មាន​បញ្ហា​ច្រើន​ចំពោះ​ការងា​កមក​ប្រើ​ស្លឹកឈើ​ជំនួស​ថង់​ប្លា​ស្ទិ​កដោយ​អះអាង​ថា វា​ខាតបង់​ថវិកា​ច្រើន​ហើយ​ពិបាក​រក ។ ទោះជា​យ៉ាងណា​លោក តូច វារ​ដ្ឋា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង នៅ​តែ​អំពាវនាវ​អោយ​ទាំង​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​សំរាប់​វិច​ខ្ចប់ ដោយ​ងាក​មក​ប្រើ​ស្លឹក​ឈូក ឬ​ស្លឹកចេក​ជំនួស​វិញ ដើម្បី​ការពារ​សុខភាព និង​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ