ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា កឹ​ម មនោ​វិទ្យា ​បាន​ហៅ​ក្រុម​លោក សម រ​ង្ស៊ី ថាកំពុង​ធ្វើ​ខ្វាក់​គ និង​ថ្លង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ក្រុម​លោក សម…

រាជធានី​ភ្នំពេញ ៖ កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ក្រុម​លោក សម រ​ង្ស៊ី ថា​កំពុង​ធ្វើ​ខ្វាក់​គ និង​ថ្លង់ ដោយ​មិន​រង​ចាំ​ការ​ដោះស្រាយ​របស់​អន្តរជាតិ ។

កញ្ញា កឹ​ម មនោ​វិទ្យា បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៥ ធ្នូ​នេះ​យ៉ាង​ដូច្នេះ​ថា បើ​ចាត់​ទុក​ថា CNRP មិន​រលាយ​ដូច​តុលាការ​ប្រកាស​ទេ​នោះ ត្រូវ​គោរព​ក្រប​ខណ្ឌ​លក្ខន្តិកៈ CNRP ។ កញ្ញា​បន្ត​ថា CNRP តែង​ចេញ​សេចក្តីថ្លែងការណ៍​ជា​រឿយ​ៗ​ថា មិន​ទទួលស្គាល់​ការ​រំលាយ​ទេ នៅ​តែ​ប្រតិបត្តិ​តាម​លក្ខន្តិកៈ​ជា​និច្ច ហើយ​បើ​ចាត់​ទុក​ថា CNRP រលាយ​ហើយ​គ្មាន​មាន​លក្ខន្តិកៈ​ទៀត​ទេ នោះ​មាន​ន័យ​ថា គ្មាន​បក្ស​ឈ្មោះ គ ស ជ CNRP ទៀត​ទេ ដូច្នេះ​ម្តេច​បានជា​ហៅ​ថា ការ​ប្រជុំ CNRP និង​ប្រធាន CNRP ? បើ​ហ៊ាន​និយាយ​ថា CNRP រលាយ​ហើយ​អ​ញ្ចឹ​ង​នោះ​ជា conference ខ្យល់​ប្រធាន​ស្តីទី​ខ្យល់​! ។

លោក​បញ្ជាក់​ថា​«​ធ្វើ​គ​ធ្វើ​ថ្លង់​ធ្វើ​ខ្វាក់ ឬ​បានជា​មិនដឹង​ពី​ដំណើរការ​រក​ដំ​ដោះស្រាយ​របស់​អន្តរជាតិ ? ដែល​គេ​ជិត​មក​ដល់ទី​បញ្ចប់​ទៅ​ហើយ​» ។ ការ​លើក​ឡើង​របស់​កញ្ញា កឹ​ម មនោ​វិទ្យា​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ប្រកាស​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​លោក​កឹ​ម សុខា និង​ក្រុម​លោក​មិន​គាំទ្រ​នោះ​ទេ ។ ជាង​នេះ​លោក កឹ​ម សុខា បាន​ប្រកាស​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​ចង់​ឲ្យ​ស្ថាន​ការ​នយោបាយ​មាន​ភាព​នៅ​កម្ពុជា​ដោយ​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ ។

លោក​ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ជូន​លោក កឹ​ម សុខា បាន​ប្រកាស​ជំហរ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ចាត់​ទុក​ថា ជា​ការ​បន្ធូរ​ស្ថានភាព និង​ធ្វើ​ឡើង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ។ ចំណែកឯ កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី​របស់​លោក កឹ​ម សុខា បាន​ផ្ញើ​សារ​ដ៏​មាន​ទម្ងន់​ទៅ​កាន់​ទណ្ឌិត សម រ​ង្ស៊ី ថា គឺជា​មនុស្ស​ភូត​កុហក និង​ដើរ​លាប​ពណ៌​គេ ។ លោក ចាន់ ចេ​ន បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ឱ្យ​ដឹង​ថា​លោក កឹ​ម សុខា បាន​ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល ហើយ​អះអាង​ថាឱ្យ​តែ​អ្វី​ៗ​ធ្វើ​ឡើង ដើម្បី​ប្រជាធិបតេយ្យ​លោក​នឹង​គាំទ្រ​ទាំងអស់ ។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​«​លោក កឹ​ម សុខា កូនក្តី​របស់ខ្ញុំ​គាត់​បាន​សម្តែង​ការ​ស្វាគមន៍ ។

ជាង​នេះ​ទៅ​ទៀត​លោក​ថា អ្វី​ក៏​ដោយ​ឱ្យ​តែ​មាន​ដំណោះស្រាយ​ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ (​ទី​១) ទី​២ ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ទី​៣ ដើម្បី​សិទ្ធិ​មនុស្ស គឺ​កូនក្តី​របស់​ខ្ញុំបាទ​គាត់​គាំទ្រ​» ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី និង​ក្រុមគាំទ្រ​ដែល​បាន​ប្រកាស​ថា រាល់​ការ​បញ្ចេញ​ទស្សនៈ ឬ​ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​នោះ​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ កញ្ញា កឹ​ម មនោ​វិទ្យា​កូនស្រី​របស់​លោក កឹ​ម សុខា បាន​សរសេរ​សារ​តាម​រយៈ​ស្វី​ត​ធ័​រ​ទៅ​កាន់​សម រ​ង្ស៊ី ថា គឺជា​មនុស្ស​ភូត​កុហក និង​ដើរ​លាប​ពណ៌​គេ ។

សារ​របស់​កញ្ញា កឹ​ម មនោ​វិទ្យា បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​លោក​សម រ​ង្ស៊ី បាន​និយាយ​កុហក​ជា​សាធារណៈ​ម្តងទៀត​ហើយ​ថា​សារ​របស់​លោក កឹ​ម សុខា គឺ​ក្លែងក្លាយ និង​មិន​ត្រឹមត្រូវ បើ​ទោះបីជា​មានការ​បញ្ជាក់​ពី​មេធាវី និង​គ្រួសារ​របស់​លោក កឹ​ម សុខា អំពី​ភាព​ត្រឹមត្រូវ និង​ពិតប្រាកដ​នៃ​សារ​ទាំងនោះ​ក៏​ដោយ ។ ចាប់តាំងពី​លោក កឹ​ម សុខា ជាប់ពន្ធ​នាគា​រលោក សម រ​ង្ស៊ី បាន​ដឹកនាំ​យុទ្ធនាការ​លាប​ពណ៌ ដើម្បី​ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា ក្រុម CNRP ដែល​នៅ​ខាង​លោក កឹ​ម សុខា គឺ​សុទ្ធតែ​ជា​គិញ​» ។

ចំណែក​លោក ម៊ុ​ត ច​ន្ថា នាយខុទ្ទកាល័យ​របស់​លោក​កឹ​ម សុខា បាន​បញ្ជាក់​ថា ការ​សម្រេច​របស់​អ្វី​ដែល​ហៅ​ថា សន្និសីទ​ពិភព​នៅ​ថ្ងៃ​ទី​២ ធ្នូ នៅ​អ​ត្ល​ង់​តា​សហរដ្ឋអាមេរិក​ដែល​អញ្ជើញលោក​សម រ​ង្ស៉ី មក​ដឹកនាំ​ជា​ប្រធាន​ស្តីទី​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស និង​មិន​អាច​យក​ការ​បានជា​ដាច់ខាត​! ។ លោក​បាន​លើក​ឡើង​ថា ដោយហេតុ​ថា​ទី​១- អ្នកចូលរួម​ធ្វើ​សេចក្តីសម្រេច ក្នុង​សន្និសីទ​នោះ​មិន​មាន​នីតិសម្បទា​ដែល​មាន​សិទ្ធិ​ស្នើ ឬ​ជ្រើសតាំង​ប្រធាន​ស្តីទី​គណបក្ស ស្រប​តាម​លក្ខន្តិកៈ​គណបក្ស​នោះ​ទេ ។ ទី​២- យោង​តាម​លក្ខន្តិកៈ​អាច​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​បាន​លុះត្រាតែ​អវត្តមាន​ប្រធាន​ដែល​ត្រូវ​ផ្ទេរសិទ្ធិ​ឲ្យ​ទៅ​អនុប្រធាន​មួយ​រូប​ដែល​មាន​អាយុ​ច្រើន​ជាងគេ (​ប្រការ​៤៥​ថ្មី​នៃ​លក្ខន្តិកៈ​) ។ មិន​អាច​យក​អ្នក​ដទៃ​ណា​ដែល​សមាជ​គណបក្ស​មិន​បាន​ជ្រើសតាំង​ជា​អនុប្រធាន​ហើយ​នោះ​មក​ធ្វើ​ជា​ប្រធាន​ស្តីទី​បាន​ឡើយ ។ ទី​៣-​ចំពោះ​សេចក្តីសម្រេច ឬ​សំណើ​ណាមួយ​របស់​សន្និសីទ​នេះ គឺ​គ្រាន់តែ​ជា​មតិ​របស់​មនុស្ស​មួយ​ក្រុម​តែ​ប៉ុណ្ណោះ ដែល​មិន​អាច​ចាប់បង្ខំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​យក​មក​ពិនិត្យ និង​ឆ្លើយ​តប​ឡើយ ។

លោក គង់​គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា លោក​មិន​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​នៅ​ពេល​លោក​ត្រូវ​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ នៅ​ពេល​ណាមួយ ។ លោក​ក៏​បាន​លើក​ឡើង​ថា លោក​មិន​យល់​ពី​ការ​ធ្វើ​របស់​លោក សម រ​ង្ស៊ី ដែល​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​លោក កឹ​ម សុខា មិន​យល់ព្រម​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ