ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ក្លាយជា​ទុក្ខ ជន​នេះ​ឈរ​ពីក្រោយ​ចាក់​ជន​រង​គ្រោះ​នឹង​ដែក​ស្រួច​ស្លា.ប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​ចាក់​សំលាប់​យុវជន​រង​គ្រោះ​ស្លាប់​ក្នុង​ក្លឹ​ប​កំសាន្ត​ហ្គោ​ល​ថោ​ន​ត្រូវ​បាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ម្នាក់​ក្នុង​ចំណោម​១០​នាក់​បាន​គេចខ្លួន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ ។ លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​ចាក់​សំលាប់​យុវជន​រង​គ្រោះ​ស្លាប់​ក្នុង​ក្លឹ​ប​កំសាន្ត​ហ្គោ​ល​ថោ​ន​ត្រូវ​បាន​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ម្នាក់​ក្នុង​ចំណោម​១០​នាក់​បាន​គេចខ្លួន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ករណី​ចាក់​សម្លាប់​ជន​រង​គ្រោះ​មានឈ្មោះ ស៊ុ​យ ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​ឈ្មោះ អ៊ុ​ក ដា​រា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ប្តឹង​ជនសង្ស័យ​១​ក្រុម​ប្រមាណ​១០​នាក់​បាន​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ជន​សង​គ្រោះ​ឈ្មោះ លាង ឡេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ឯក ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ស្នាក់​នៅ​ធ្វើ​កម្មករ​ម្នាង​សីលា ក្នុង​ក្រុង​សិរី​សោភ័ណ ។

នៅ​ពេល​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ចាក់​សំលាប់​គឺ​បាន​ទៅ​រាំ​កម្សាន្ត​នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ហ្គោ​ល​ថោ​ន​ពីរ​នាក់​មិត្តភក្តិ​ពេល​ផឹកស៊ី​ស្រាប់តែ​មាន​ក្មេង​ស្ទាវ​១​ក្រុម​ក្នុង​ចំណោម​ប្រមាណ​១០​នាក់​បាន​ចាក់​ជន​រង​គ្រោះ​ឈ្មោះ លាង ឡេ​ង បណ្តាល​ត្រូវ​របួស​៣​កន្លែង​ហូរ​ឈាម​ពេល​បញ្ជូន​ទៅ​ពេទ្យ​បណ្តាល​ស្លាប់​ដែល​កើតឡើង​នៅ​អំឡុង​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ក្លឹ​ប​ហ្គោ​ល​ថោ​ន ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ភ្លាម​ៗ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ចំណែក​បក្ខពួក​ត្រូវ​បាន​គេចខ្លួន​ម៉ោង​២​យប់​ឈាន​ចូល​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​ក្លឹ​ប​ហ្គោ​ល​ថោ​ន ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ុ​យ ឧត្តម បាន​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​គឺ​នៅ​យប់​កើតហេតុ​ខ្លួន​បក្ខពួក​ប្រមាណ​១០​នាក់​នៅ​ពេល​ទៅ​រាំ​កម្សាន្ត​ក្លឹ​ប​ហ្គោ​ល​ថោ​ន​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ បាន​ផឹកស៊ី​ស្រាប់តែ​មាន​ជន​១​ក្រុម​ប្រមាណ​៣​នាក់​បាន​វាយតប់​គ្នា​កន្លែង​ផឹកស៊ី​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង រតនា ឈរ​ពីក្រោយ​ជន​រង​គ្រោះ​កាន់​ដែក​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​របួសធ្ងន់ ហើយ​បក្ខពួក​របស់​ខ្លួន​បាន​រត់គេច​ខ្លួន​អស់​នៅ​ម្នាក់ឯង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ