ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ដេញ​កា.ប់​ចាក់​គ្នា​ពេញ​ដងផ្លូវ​ដោយ​គ្មាន​ខ្លាចញញើត​អី​តិច​សោះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ជើង​ខ្លាំង​អ្នកលេង​ជា​ក្មេង​ទំនើង​២​ក្រុម ប្រើប្រាស​ដោយ​កាំបិត ពូថៅ ដាវ សាំ​មា​រ៉ៃ ដេញ​វាយ​កាប់​ចាក់​គ្នា​ពាសពេញ​ដងផ្លូវ​សាធារណៈ​ទល់មុខ​កាស៊ីណូ​សា​ងាំ​រី​សត ដែល​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២២​យប់…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​បង្ក្រាប​ក្រុម​ជើង​ខ្លាំង​អ្នកលេង​ជា​ក្មេង​ទំនើង​២​ក្រុម ប្រើប្រាស​ដោយ​កាំបិត ពូថៅ ដាវ សាំ​មា​រ៉ៃ ដេញ​វាយ​កាប់​ចាក់​គ្នា​ពាសពេញ​ដងផ្លូវ​សាធារណៈ​ទល់មុខ​កាស៊ីណូ​សា​ងាំ​រី​សត ដែល​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃ​ទី​៤ ធ្នូ ២០១៨ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ក្រុម​ក្មេង​ទំនើង​តែងតែ​បង្ក​អុកឡុក​មាន​១-​ឈ្មោះ ឈាវ សុ​ខេន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ រ៉ាំ វ៉ា​ន់​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ៣- ឈ្មោះ ម៉េ​ង ធា​រឹទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ទួល​កណ្ដាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ៤- ឈ្មោះ ស៊ុ ចាន់​ធឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ៥- ឈ្មោះ យឹ​ប យឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​ស្រុក​អន្លង់​វែង ៦- ឈ្មោះ ឆ​ង វន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ កើត​មាន​ជម្លោះ​គ្នា ខណៈនោះ​បាន​ទាញ​យក​ដាវ​សាំ​មា​រ៉ៃ​នឹង​កាំបិត​ពូថៅ​ដេញ​កាប់​ចាក់​គ្នា​នៅ​ដងផ្លូវ​សាធារណៈ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ទាន់​ពេល​ពុំ​មាន​នរណា​រង​របួស​នោះ​ទេ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​៦​នាក់ ហើយចំពោះវត្ថុតាងដកហូតបានមានម៉ូតូចំនួន២គ្រឿង ពូថៅ១ ដាវ១ និង​នាំ​ខ្លួន​មក​អធិការ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ