ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​បណ្តែត​ទឹកបាន​ផ្លាស់​ទី​មក​ដីគោក បាន​ជាង​៨៥​ភាគរយ​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយ​តប​តាម​ផែនការ​ស្តី​ពី​ការ​បំ​លាស់​ទី​ផ្ទះ​ប​ណ្តែ​ទឹក របស់​រដ្ឋបាល​សាលាខេត្ត កំពង់ឆ្នាំង ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ មក​ដល់​ពេល​នេះ​បាន​មក​បោះទីតាំង​ឡើង​លើគោក បាន​ប្រមាណ​៨៥​ភាគរយ​ហើយ ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ​។…

ខេត្តកំពង់ឆ្នាំង ៖ ឆ្លើយ​តប​តាម​ផែនការ​ស្តី​ពី​ការ​បំ​លាស់​ទី​ផ្ទះ​ប​ណ្តែ​ទឹក របស់​រដ្ឋបាល​សាលាខេត្ត កំពង់ឆ្នាំង ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ មក​ដល់​ពេល​នេះ​បាន​មក​បោះទីតាំង​ឡើង​លើគោក បាន​ប្រមាណ​៨៥​ភាគរយ​ហើយ ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ​។ ចំណែក​នៅ​សេសសល់​ខ្លះ គឺជា​ផ្ទះ​មាន​បែ​ត្រី​នៅ​ពីក្រោម ហើយ​ផ្ទះ​បែប​នេះ​នឹង​ឡើង​មក​រស់នៅ​លើគោក នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៩​នេះ​។ នេះ​ជា​ការ​អះអាង​របស់​លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌​។

លោក មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ បាន​បន្ត​ថា​៖ ថ្វីបើ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិ​បួរ​ណ៌ មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត ដូច​នៅ​ក្រុង​កំពង់ឆ្នាំង​ក៏​ពិតមែន ប៉ុន្តែ​រឿង​ទឹក​ស្អាត​ប្រើប្រាស់​មិនជា​បញ្ហា​ចោទ​ប៉ុន្មាន​នោះ​ទេ ព្រោះ​មាន អង្គការ​ចំនួន​ពីរ បាន​ជួយ​អណ្តូងទឹក ចំនួន​២៦០​អណ្តូង ក្នុង​នោះ​អង្គការ ម៉ូ​ស្លី​ម​វាយ​អេ​ត ជួយ​១៤០ អណ្តូង និង​អង្គការ​វ៉ុល​វី​ហ្ស៊ុ​ន​នឹង​ជួយ​១២០​អណ្តូង​។ លោក​បាន​បញ្ជាក់​ថា ការ​បំ​លាស់​ទី​ផ្ទះ​ប​ណ្តែ​ទឹក របស់​ប្រជាពលរដ្ឋ ឃុំ​ឆ្នុកទ្រូ មក​ដល់​ពេល​នេះ បាន​ប្រមាណ​ជាង​៨៥​ភាគរយ​ហើយ ប៉ុន្តែ​ទីតាំង​ដែល​គាត់​មក​រស់នៅ​ថ្មី មាន​ខ្លះ​កម្ពស់​ទឹក​នៅ​ជាង​១​ម៉ែត្រ និង​ខ្លះ​ទៀត​ជាង​កន្លះ​មែ​ត្រ ចំណែក​ខ្លះ​ទៀត​ក៏​គោក​ទាំងស្រុង​។ ចំពោះ​អ្នកមាន​ទីតាំង​ដីគោក ខាង​អង្គការ​ដែល​ជួយ​អណ្តូង​ទឹកបាន និង​កំពុង​ជីក​ជា​បណ្តើរ​ៗ​ហើយ និង​បន្ត​ជីក​ជូន​រហូត​គ្រប់​ចំនួន​នៅ​ពេល​ទឹក​ស្រក​អស់​។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ថា ឃុំ​ឆ្នុកទ្រូ មាន​ចំនួន​៣​ភូមិ គឺ​ភូមិ​ឆ្នុកទ្រូ ភូមិ​សេះ​ស្លាប់ និង​ភូមិ​កំពង់ព្រះ​។ មាន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ចំនួន​១.៩៦០​គ្រួសារ ក្នុង​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន ចំនួន​១.១៨០​គ្រួសារ និង​ជនជាតិ​វៀតណាម​មាន ចំនួន​៧៨០​គ្រួសារ​។ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ដែល​បាន​បំ​លាស់​ទី​សរុប​មាន​ចំនួន​១.៨៣៨​គ្រួសារ បាន​ឡើង​រស់នៅ​លើគោក តាម​គោលដៅ​ដែល​បាន​កំណត់​តាម​ភូមិ​នីមួយ​ៗ​។ ជាមួយ​គ្នា​នេះ ផ្ទះ​ដែល​នៅ​សេសសល់ គឺជា​ផ្ទះ​ពីលើ​ចិញ្ចឹម​ត្រី​ក្នុង​បែ​ពីក្រោម​មាន​ចំនួន​១២២​ខ្នង​ផ្ទះ​ទៀត អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រស់នៅ​លើ​ទឹក​ត្រឹម​ខែមីនា ឆ្នាំ​២០១៩​ប៉ុណ្ណោះ គឺ​នៅ​ពេល​ដែល​ចាប់​ត្រី​អស់ពី ក្នុង​បែ​លក់​អស់​។

ដោយឡែក​ផ្ទះ​បណ្តែត​ទឹក​មាន​ប្រកប​របរ​អាជីវកម្ម លក់​ប្រេង​ឥន្ទៈ និង ផ្ទះ​ផលិត​ទឹកកក​ក៏​បាន​ធ្វើ​កិច្ចសន្យា​រុះរើ​ឡើងគោក នៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ផង​ដែរ​។ តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ មូលដ្ឋាន​ដដែល បាន​ឲ្យ​ដឹង​ថា ក្រៅពី​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ របស់​អ្នក​ត្រូវ​ផ្លាស់​ទី​ពី​ក្នុង​ទឹក​មក​រស់​លើគោក គឺ​មាន​បង្គន់​អនាម័យ និង​ប្រព័ន្ធ​អគ្គិសនី​ក៏​ជា​បញ្ហា​ដែរ តែ​អាជ្ញាធរ​បាន​សុំ​អង្គការ​នានា បាន​ជិត​គ្រប់​ចំនួន​ហើយ ដោយឡែក​ប្រព័ន្ធ​អគ្គិសនី​គឺ​មាន​ស្រាប់ មិនជា​បញ្ហា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ