ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ក្អម​សំណ​រាវ​លៀស​លក់ ក្រោយ​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយ​ពេលទំនេរ​ពី​ការងារ​ធ្វើស្រែ​ចម្ការ ពលរដ្ឋ​មួយ​ចំនួន​ធំ​រស់នៅ​ភូមិ​រាំង​ជូរ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក បាន​នាំ​គ្នា​ទៅ​រាវ​លៀស​នៅ​តាម​បឹងបួ ព្រែក ប្រឡាយ ដើម្បី​យក​មក​ធ្វើ​ម្ហូបអាហារ​ផង…

ខេត្តកណ្តាល ៖ ក្រោយ​ពេលទំនេរ​ពី​ការងារ​ធ្វើស្រែ​ចម្ការ ពលរដ្ឋ​មួយ​ចំនួន​ធំ​រស់នៅ​ភូមិ​រាំង​ជូរ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក បាន​នាំ​គ្នា​ទៅ​រាវ​លៀស​នៅ​តាម​បឹងបួ ព្រែក ប្រឡាយ ដើម្បី​យក​មក​ធ្វើ​ម្ហូបអាហារ​ផង និង​លក់​ឲ្យ​ឈ្មួញ​ផង ដែល​ជា​របរ​មួយ​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​ក្នុង​គ្រួសារ​អ្នកស្រុក​នៅ​តំបន់​នេះ ។

បើ​តាម​ពលរដ្ឋ​បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​រដូវ​ទឹក​ស្រក ពួក​គាត់​តែង​នាំ​គ្នា​ទៅ​រាវ​លៀស​សម្រាប់​ហូប​ខ្លួនឯង​ផង និង​លក់​យក​លុយ​មក​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​ផង ។ ពួក​គាត់​បន្ដ​ថា ៖« ពួក​យើង​បើកទូក​កាណូត​ទៅ​រាវ​លៀស​នៅ​តាម​បឹងបួ ព្រែក និង​ប្រឡាយ​នានា​នៅ​ខាងក្រោយ​ភូមិ​ដែល​មាន​ចម្ងាយ​ប្រហែល​៣​ទៅ​៤​គីឡូម៉ែត្រ ដោយ​ចាប់​ចេញដំណើរ​ពី​ម៉ោង​៥​ទៅ​៦​ព្រឹក រហូត​ដល់​ម៉ោង​៤​ឬ​៥​ល្ងាច ទើប​ត្រឡប់​មក​ផ្ទះ​វិញ »​។ ពួក​គាត់​បញ្ជាក់​បន្ថែម​ថា ក្នុង​១​ថ្ងៃ ពួក​គាត់​អាច​រាវ​លៀស​បាន ដោយ​អ្នកខ្លះ​ជាង​១០០​គីឡូក្រាម ឬ​២០០​ទៅ​៣០០​គីឡូក្រាម​ក៏​មាន ហើយ​នៅ​ពេល​មក​ដល់​កំពង់ទូក​វិញ គឺ​មាន​ឈ្មួញ​មក​ពី​ភ្នំពេញ​បើករថយន្ដ​មក​ចាំ​ទទួល​ទិញ​តែ​ម្ដង ។

ពួក​គាត់​ថា ៖« របរ​នេះ​ថ្វី​ដ្បិត​មើលទៅ​មិនធំ​ដុំ តែ​រក​លុយ​បាន​យ៉ាង​ធូរ ដោយ​ក្នុង​១​គីឡូក្រាម បើ​លៀស​លេខ​លេខ​១(​ធំ​)​មាន​តម្លៃ​ពី​១.៨០០​ទៅ​២.០០០​រៀល​។ ចំណែក​លេខ​២​វិញ តម្លៃ​១.៥០០​រៀល និង​លេខ​៣ តម្លៃ​៨០០​ទៅ​១.០០០​រៀល​ក្នុង​១​គីឡូក្រាម​។ ដូច្នេះ​បើក​រកបាន​១០០​គីឡូក្រាម ក្នុង​១​ថ្ងៃ​ក៏​អាច​រក​លុយ​បាន​ក្នុង​រង្វង់​ពី​១០​ទៅ​២០​ម៉ឺន​រៀល​ដែរ »​។ ពួក​គាត់​អះអាង​ថា ៖« ក្នុង​១​ថ្ងៃ ក្រោយ​ពី​កាត់ថ្លៃ​សុ​ី​ចាយ ថ្លៃ​ប្រេងសាំង​រួចរាល់ នៅ​សល់​ក្នុង​ម្នាក់​ៗ​ពី​១០​មុ​ឺ​ន​ទៅ​ជាង​១០​មុ​ឺ​ន​រៀល​ដែរ ដែល​អាចយ​កមក​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​ជីវភាព និង​ទិញ​ជី​ថ្នាំ​ថែទាំ​ស្រែ​ចម្ការ និង​នៅ​សល់​ខ្លះ​គ្រាន់​ដោះស្រាយ​ឲ្យ​កូន​បាន​ទៅ​រៀនសូត្រ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ