ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​គោ​ប្រាប់​ពី​របៀប​មើលថែ​ឱ្យ​ធំធាត់​ឆាប់​បាន​លក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក នាក់ ង៉​យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ពេទ្យសត្វ​រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ក្រៅពី​មុខរបរ​ជំនាញ​នេះ​ហើយ…

ខេត្ត​ប៉ៃលិន ៖ លោក នាក់ ង៉​យ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ពេទ្យសត្វ​រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ក្រៅពី​មុខរបរ​ជំនាញ​នេះ​ហើយ លោក​បាន​សាកល្បង​ចិញ្ចឹម​គោ​ជាង​២០​ក្បាល ។ ការ​ចាប់ផ្ដើម​ដំបូង​លោក​មានការ​លំបាក​ខ្លាំង ពិសេស​ការ​រក​ស្មៅ​ឲ្យ​វា​ស៊ី ប៉ុន្ដែ​ក្រោយ​ពី​បង្វែរ​មក​ឲ្យ​ស៊ី​ចំណី​កែ​ច្នៃ​ពី​ធម្មជាតិ ឃើញ​ថា​ទទួល​បាន​លទ្ធផល​ល្អ មិន​ពិបាក​ចិញ្ចឹម ហើយ​ធំធាត់​លឿន​ឆាប់​បាន​លក់​ទៀត​ផង ។

បើ​តាម​លោក នាក់ ង៉​យ បាន​រៀបរាប់​ថា លោក​ជា​ពេទ្យសត្វ​ប្រចាំ​នៅ​ក្រុងប៉ៃលិន​នេះ​។ ក្រៅពី​ការងារ​ដើរ​ចាក់​ថ្នាំ​ព្យាបាល​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​របស់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ន​នេះ លោក​បាន​ចិញ្ចឹម​គោ​ជាង​២០​ក្បាល ដោយ​ពី​មុន​លោក​ឱ្យ​វា​ស៊ី​ស្មៅ​សុទ្ធសាធ តែ​មានការ​លំបាក​ខ្លាំង​ក្នុង​ការ​ឃ្វាល​មើលថែ ហើយ​គោ​ក៏​មិន​ងាយ​ធំធាត់​ឆាប់​បាន​លក់​ទៀត ។ លោក​បន្ត​ថា លុះ​ក្រោយមក មាន​បងប្អូន​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ប្រាប់់​ថា មាន​ក្រុមហ៊ុន​មួយ​លក់​ចំណី​គោ​បែប​ធម្មជាតិ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ លោក​ក៏​ទៅ​ទាក់ទង​ទិញ​មក​ឲ្យ​វា​ស៊ី​សាកល្បង ។ ជា​លទ្ធផល​ឃើញ​ថា ធ្វើ​ឱ្យ​គោ​ចិញ្ចឹម​របស់​លោក​ធំធាត់​ល្អ ហើយ​ឡើង​ទម្ងន់ ក៏​ចាប់ផ្តើម​ទិញ​ទៅ​ដាក់​នៅ​ក្នុងផ្ទះ ទុក​សម្រាប់​ឱ្យ​វា​ស៊ី ថែម​ទាំង​ស្ដុក​ទុក​សម្រាប់​លក់​ចែកចាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត ដែល​ត្រូវការ ។

លោក នាក់ ង៉​យ បញ្ជាក់​ថា ៖« ចំណី​បំប៉ន​នេះ​ម៉ាក​(CK12)​ដែល​ផ្សំ​ឡើង​ដោយសារ​ធាតុ ដំឡូង​មី កម្ទេច​ត្រី វីតាមីន និង​ប្រូ​តេ​អុ​ី​ន ហើយ​កូន​គោ​ចាប់ពី​អាយុ​៦​ខែ​ឡើង​ទៅ ទើប​អាច​ឱ្យ​វា​ស៊ី​ចំណី​បំប៉ន​នេះ​បាន ជា​ពិសេស​គឺ​គោ​ចិញ្ចឹម​យក​សាច់​លក់​តែ​ម្តង »​។ លោក​បញ្ជាក់​បន្ថែម​ថា ៖« មុន​នឹង​ឱ្យ​គោ​ស៊ី​អាហារ​នេះ គេ​ត្រូវ​ចាក់​ថ្នាំ​ទម្លាក់​សត្វល្អិត និង​ព្យាបាល​ជំងឺ​ជា​មុន​សិន បន្ទាប់​ពី​គោ​ស៊ី​ចំណី​នេះ​រួច មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ធំ​លឿន ឆាប់​បាន​លក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​សាច់​មាន​ពណ៌​ក្រហម​ស្រស់​ល្អ​ថែម​ទៀត​ផង ខុស​ពី​គោ​ដែល​យើង​ឃ្វាល​ឲ្យ​វា​ស៊ី​ស្មៅ​តាម​វាលស្រែ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ