ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​សម្រេច​បាន វឌ្ឍនភាព​សេដ្ឋកិច្ច ល្អ​ប្រសើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា នៅ​ក្នុង​រយៈ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​សង្គម​កម្ពុជា សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ល្អ និង​មាន​លក្ខណៈ​ធន់​នឹង​វិបត្តិ​ផ្សេង​ៗ ។ លោក​ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា នៅ​ក្នុង​រយៈ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​អភិវឌ្ឍ​សង្គម​កម្ពុជា សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ល្អ និង​មាន​លក្ខណៈ​ធន់​នឹង​វិបត្តិ​ផ្សេង​ៗ ។

លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាខា​គយ និង​រដ្ឋាករ​ខេត្តសៀមរាប និង​មន្ត្រី​ពាក់ព័ន្ធ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មក ។ លោក​ឧបនាយករដ្ឋមន្ត្រី​បន្ដ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ កម្ពុជា​សម្រេច​បាន​មូលដ្ឋាន​នៃ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ឧស្សាហកម្ម ពិសេស​កម្មន្តសាល សំណង់ កសិកម្ម វិស័យ​ទេសចរណ៍ អចលនទ្រព្យ ការ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ និង​ទូរគមនាគមន៍​ផង​ដែរ ។
លោក​ថ្លែង​ថា ៖« ការ​រីក​ចម្រើន​នេះ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​យ៉ាង​ល្អ​ប្រសើរ ដោយ​អាច​ធានា​បាន​នូវ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ពិសេស​ស្ថិរភាព​អត្រា​ប្តូ​ប្រាក់ និង​ការ​គ្រប់គ្រង​អតិផរណា​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប »​។

ជាមួយ​គ្នា​នេះ លោក​អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ស្នើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ខិតខំ​បំពេញការងារ​តាម​តារាង​លំហូរ​នីតិវិធី​ការងារ និង​ត្រូវ​ប្រកាន់​យក​អភិក្រម​៤​យ៉ាង​គឺ​អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ការ​អនុវត្ត​ការងារ​ជា​ក្រុម ការ​ប្រកាន់ខ្ជាប់​ស្មារតី​បុ​រេ​សកម្ម និង​មិន​ត្រូវ​មើល​រំលង​កំហុស​ខ្លួនឯង ដោយ​ត្រូវ​មានការ​សហការ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​រវាង​អង្គភាព ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ពាក់ព័ន្ធ​ដទៃ​ទៀត នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​ឥត​ឈប់ឈរ ។ តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក (WB) ក៏​ដូច​ជា​មូលនិធិ​រូប​ប​យ​ប័ណ្ណ​អន្តរជាតិ (IMF) និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​បាន​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧%​នៅ​ឆ្នាំ​២០១៨​នេះ និង​បន្ត​សម្រេច​បាន​កំណើន​៧% ក្នុង​រយៈពេល​វែង​បន្ត​ទៀត ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា ដែល​សម្រេច​បាន​កន្លង​មក និង​កំណើនសេដ្ឋកិច្ច​ដែល​ប្រទេស​នេះ នឹង​សម្រេច​បាន​នា​ពេល​អនាគត ដោយសារ​កម្លាំង​ច​លករ​សំខាន់​ៗ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា នៅ​តែ​មាន​សុខភាព​ល្អ​ប្រសើរ ។ យ៉ាងណា​ក្ដី លោក​ថា ៖« នៅ​ពេល​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​រីក​ធំ​ទៅ​ៗ ទំហំ​សេដ្ឋកិច្ច​របស់​យើង​អាច​ថយ​ចុះ ដែល​នេះ​ជា​និន្នាការ​ធម្មតា​នៅ​ក្នុ​វដ្ត​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយ​ៗ ប៉ុន្តែ​បើ​យើង​នៅ​តែ​រក្សា​បាន​កំណើន​៧%​នោះ ជា​រឿង​ត្រូវ​អបអរសាទរ »​។ លោក​បន្ត​ថា ៖« ទីផ្សារ​របស់​យើង​កាន់តែ​ប្រកួតប្រជែង ហេតុនេះ​យើង​ត្រូវ​ពង្រឹង​ខ្សែក្រវាត់​យើង​បន្ត​ទៀត ដើម្បី​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​របស់​យើង ក្នុង​រង្វង់​៧%​តាម​អ្វី​ដែល​យើង​ចង់បាន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ