ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ…ឧកញ៉ាអុលចេញមុខដឹកឈើទៀតហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ធុន​វេ​អង (V1 ) ចំនួន​៤​គ្រឿង​ត្រូវ​បាន​លោក ហៀ​ង សុភ​ក្ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦​ឃាត់​ត្រួតពិនិត្យ…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ធុន​វេ​អង (V1 ) ចំនួន​៤​គ្រឿង​ត្រូវ​បាន​លោក ហៀ​ង សុភ​ក្ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៧៦​ឃាត់​ត្រួតពិនិត្យ ក្រោយ​សង្ស័យ​ថា ដឹកឈើ​លើស​ច្បាប់​អនុញ្ញាត ឬ​គ្មាន​ច្បាប់ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ចំនុចដើម​ស្រល់ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៤ ធ្នូ ២០១៨​។

សេចក្តី​រាយ​ការ​បាន​ឲ្យ​ដឹង​ថា​«​ក្រុម​រថយន្ត​ទាំងនេះ​មាន​ចំនួន​រហូត​ដល់​ទៅ​១៨​គ្រឿង ជាក​ម្មសិ​ទ្ឋ​របស់​ឈ្មោះ ស៊ឹង សំ​អុល ហៅ​ឧកញ៉ា​អុល នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ​សាន់ ខូ​អិ​ល​ធី​ឌី នៅ​ស្រុក​កោះ​ញែក​។

ប្រភព​បន្ត​ថា ក្បួន​រថយន្ត​នេះ​បាន​ធ្វើ​សកម្មភាព​តាំងពី​យប់​ថ្ងៃ​ទី​០៣ ធ្នូ រហូត​រសៀល​ថ្ងៃ​ទី​០៤ ទើប​មាន​បទបញ្ជា​ឲ្យ​ឃាត់​ត្រួតពិនិត្យ​រក​ច្បាប់ទម្លាប់ តែ​ឃាត់​បាន​៤​គ្រឿង​ប៉ុណ្ណោះ​»​។

សេចក្តី​រាយ​ការ​បន្ត​«​ក្រោយ​សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​មួយ​ដង្ហើម​ច​ង្រឹ​ត គេ​ឃើញ​ក្បួន​រថយន្ត​ដឹកឈើ​បាន​បន្ត​ដំំ​ណើ​រ​របស់​ខ្លួន​ទៅ​មុខ​យ៉ាង​រំភើយ ក្រោម​ការ​អះអាង​របស់​សមត្ថកិច្ច​ថា គេ​មានច្បាប់​ត្រឹមត្រូវ​»​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០១៦ ឈ្មោះ ឧកញ៉ា ស៊ឹង សំ​អុល ត្រូវ​បាន​សម្តេច​តេ​ជោ ប្រកាស​ជា​សាធារណៈ​ជុំវិញ​សកម្មភាព​រកស៊ី​ឈើ​នៅ​ខេត្តមណ្ឌលគិរី នឹង ដាក់​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ថ្នាក់​ជាតិ ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា អុល បាន​រាប់​ម៉ឺន​ម៉ែត្រគូប ហើយ​តាំងពី​ពេល​នោះ​មក ក៏​លែង​ឃើញ​លែង​ឮឈ្មោះ ឧកញ៉ា ស៊ឹង សំ​អុល មួយ​រយៈ​ដែរ ។ ប៉ុន្តែ​ពេល​នេះ​ចេញ​មុខ​ទៀត​ហើយ ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ