ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ទៀត​ហើយ​កំពុង​ជួប​នៅ​ការ​ខ្វះខាត​នៅ​ស្រុក​សំឡូត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ខ្នង​ផ្ទះ​ទី​១០២ អំណោយ​ថ្លៃថ្លា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​០១​គ្រួសារ​នៅ​ស្រុក​សំឡូត​នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ ខ្នង​ផ្ទះ​ទី​១០២ អំណោយ​ថ្លៃថ្លា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​០១​គ្រួសារ​នៅ​ស្រុក​សំឡូត​នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ។

ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​ប្រធាន ស​.​អ​.​ក ខេត្ត លោក​វរសេនីយ៍ទោ រ៉ុ​ង ប៉ុក មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​សមាជិក​គណកម្មាធិការ ស​.​អ​.​ក ខេត្ត លោក​វរសេនីយ៍ឯក ហុ​ក ប៊ុ​ន​ហ៊​ត មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០២ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​០១​ខ្នង នៅ​ស្រុក​សំឡូត អញ្ជើញ​ចូលរួម​មាន​អស់លោក សមាជិក​គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រធានកិត្តិយស​ស​.​អ​.​ក ស្រុក លោក​ប្រធាន​អនុប្រធាន ស​.​អ​.​ក ស្រុក ក្រុមការងារ ស​.​អ​.​ក ខេត្ត​-​ស្រុក លោក​ប្រធានកិត្តិយស​សាខា​ឃុំ លោក​ប្រធាន​សាខា​ឃុំ និង​អាជ្ញាធរ​ដែនដី​សរុប​ចំនួន​៤២​នាក់ ។

ខ្នង​ផ្ទះ​ទី​១០២ ក្នុង​ចំណោម​ផ្ទះ​ទាំង​១១១​ខ្នង របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​០១​ម៉ែត្រ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ផ្តល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​០១​គ្រួសារ​ដែល​មាន​ជីវភាព​ទីទ័ល​ក្រ គ្មាន​ទីជម្រក​រស់នៅ​សមរម្យ​ឈ្មោះ ជា អ៊ី​ង អត្តលេខ HA89001019 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ​ទំហំ​(៣​ម៉ែត្រ គុណ​២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​អូរ​រំចេក ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ក្នុង​ឱកាស​នោះ​មាន​សប្បុរសជន​ឧបត្ថម្ភ​គាំទ្រ​ដល់​សម្មភាព​ជួយ​អតីត​យុទ្ធ​រួម​មាន លោក ឡុ​ង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត អនុប្រធាន ស​.​អ​.​ក ខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០០.០០០​រៀល ។ លោក​វរសេនីយឯក ហុ​ក ប៊ុ​ន​ហ៊​ត មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០២ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០.០០០​រៀល អង្គរ​៥០​គីឡូក្រាម ទឹក​ស៊ី​អី​វ​០១​យួរ ទឹកត្រី​០១​យួរ មី​១​កេស ។លោក​វរសេនីយ៍ទោ តុង តូ​អ៊ី​ម នាយសេនាធិការរង​តំបន់​ប្រតិបត្តិការ​សឹង​រង​បាត់ដំបង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០.០០០​រៀល ។ លោក​វរសេនីយ៍ទោ ង៉ែត សុធី មេបញ្ជាការ​កងវរសេនាតូច​លេខ​២ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥០.០០០​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ