ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា ត្រៀម​បង្ហាញមុខ​បុរស​ក្នុង​ដួងចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​ស​ម្រៀ​ង​កញ្ញា​សួ​ស វី​សា បាន​ប្រកាស​ថា នាង​នឹង​បង្ហាញមុខ​គូស្នេហ៍​ដោយ​មិន​លាក់លៀម​នា​ពេល​ខាង​មុខ បន្ទាប់​ពី​ជីវិត និង​ការងារ​សិល្បៈ​របស់​នាង​ទទួល​បាន​ជោគជ័យ ។ ការ​ប្រកាស​របស់​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​កំពុង​តែ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​លោក​ថម មី…

រាជធានី​ភ្នំពេញ​៖ តារា​ស​ម្រៀ​ង​កញ្ញា​សួ​ស វី​សា បាន​ប្រកាស​ថា នាង​នឹង​បង្ហាញមុខ​គូស្នេហ៍​ដោយ​មិន​លាក់លៀម​នា​ពេល​ខាង​មុខ បន្ទាប់​ពី​ជីវិត និង​ការងារ​សិល្បៈ​របស់​នាង​ទទួល​បាន​ជោគជ័យ ។ ការ​ប្រកាស​របស់​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​កំពុង​តែ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​លោក​ថម មី ដែល​ជា​តារា​សម្តែង ។

សួ​ស វី​សា តែងតែ​បដិសេធ​អំពី​រឿង​ស្នេហ៍​ជាមួយ​ថម មី ដោយ​នាង​បាន​ចាត់​ទុក​លោក​គ្រាន់តែ​ជា​មិត្តភក្តិ​សិល្បៈ​ប៉ុណ្ណោះ បើ​ទោះបីជា​លោក​ថម មី បាន​ប្រកាស​ស្នេហា​រវាង​លោក និង​នាង​ក៏​ដោយ ។

នា​ពេល ថ្មី​ៗ​កន្លង​មក​តារាចម្រៀង​សួ​ស វី​សា បាន​ប្រកាស​ថា នាង​នឹង​បង្ហាញមុខ​គូស្នេហ៍​របស់​នាង​ដោយ​មិន​លាក់លៀម​ទៀត​ទេ ។ បើ​ទោះបីជា​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​វី​ហ្សា​មិន​បាន​បញ្ជាក់​ថា ជា​អ្នក​ណា​ពិតប្រាកដ​នៅឡើយ ប៉ុន្តែ​ទស្សនិកជន​ភាគច្រើន​បាន​ផ្តោត​ទៅ​លើ​តារា​សម្តែង​លោក​ថម មី ។

សួ​ស វី​សា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​អាយុ​ច្រើន ហើយ​ៗ​ជីវិត​គ្រួសារ ជីវិត​ការងារ​ក៏​ជោគជ័យ​ច្រើន​ហើយ​ដែរ នៅឡើយ​តែ​រឿង​ជីវិត​គូ មិនដឹង​ពេល​ណា​អាច​ជោគជ័យ​ដូច​គេ តែ​ក៏​សង្ឃឹម​ថា នឹង​ជោគជ័យ ឆាប់​ៗ ព្រោះ​ខ្ញុំ​បាន​សម្លឹង​ឃើញ​មនុស្ស​ល្អ​ម្នាក់​រួច​ហើយ ហើយ​ម្នាក់​នោះ​គឺ​តែងតែ​នៅ​ក្បែរ​ខ្ញុំ​គ្រប់ពេល​មិន​ដែល​រត់​ចោល​ខ្ញុំ​ទេ ដែល​សំខាន់ គឺ​គេ​អាច​ទ្រាំ​នឹង​ចរិត​ខ្ញុំ និង​អាច​និយាយ​បាន​ថា​គេ​យល់​ពី​ខ្ញុំ​ជាង អ្នក​ណា​ៗ​ទាំងអស់ ទោះជា​ម្នាក់​នោះ ល្អ ឬ​មិនល្អ​នៅ​ក្នុង​ភ្នែក​អ្នក​ទាំងអស់​គ្នា ទោះ​អ្នក​គ្រប់​គ្នា​ពេញចិត្ត ឬ​មិន​ពេញចិត្ត គឺ​វា​លែង​សំខាន់​ហើយ​សម្រាប់​ខ្ញុំ អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​ពេញចិត្ត ។

ធម្មតា​ស្បែកជើង​យើង​ជា​អ្នក​ពាក់ អ៊ីចឹង​មាន​តែ​យើង​ទេ​ទើប​ដឹង​ថា​វា​ឈឺ វារ​លុង ឬ​ចង្អៀត យ៉ាងណា គឺ​មាន​តែ​យើង​ម្នាក់​គត់​ដែល​ដឹង ឯ​អ្នក​ក្រៅ​គឺ​គេ​បាន​ត្រឹមតែ​យក​ភ្នែក​មើល នឹង​វាយតម្លៃ​ថា យើង​ពាក់​សម ឬ​មិន​សម តែ​ប៉ុណ្ណោះ ! សម​យ័​នេះ​ទៅ​ហើយ គឺ​គេ​មិន​ចាំបាច់​យក​សង្សារ ឬ​យកប្តី​មក​ដើម្បី​គ្រាន់តែ​មក​បង្អួត​អ្នក​ណា​ថា​អស្ចារ្យ​ទេ គឺ​គេ​យក​មក​ដោយ​ចិត្ត និង​ចិត្ត បេះដូង និង​បេះដូង ទោះ​មាន​ស៊ី ឬ​អត់​ស៊ី​តែ​មាន​ក្តី​សុខ ពិត​ៗ ព្រោះ​ពេល​ស្លាប់​ទៅ​អត់​មាន​យក​អី​ទៅ​ជាមួយ​បាន​ទេ !

គិត​មើល​សម័យនេះ សូ​ម្បី​តែ​មនុស្ស​ប្រុស គេ​ហ៊ាន​រៀប​ការ​ជាមួយ​ប្រុស​ដូច​គ្នា​ដោយ​បើកចំហ ពេញ​ដោយ​ក្តី​ស្រលាញ់ ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា គេ​ហ៊ាន​ចាប់ដៃ​គ្នា​ដោយ​បើកចំហ ចុះ​ខ្ញុំ ?​ហេតុ​អី​ត្រូវ​លាក់​បាំង? ហេតុ​អី​ត្រូវ​លាក់លៀម​ទាំង​ដែល​យើង​មិនមែន​យកប្តី​គេ ឬ​ប្រពន្ធ​គេ​ផង ? អ៊ីចឹង​គួរ​ដល់​ពេល​បង្ហាញ​មនុស្ស​សំខាន់​ដោយ​ពេញលេញ និង​ពេញ​តម្លៃ​ហើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ