ខេត្តបន្ទាយមានជ័យ ៖ មនុស្ស2នាក់បានស្លាប់ និង2នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុគារណ៌គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយលើផ្លូវជាតិលេខ5ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីម៉ោងជាង11ព្រឹក ថ្ងៃទី4 ខែធ្នូ ឆ្នាំ2018 ដោយសារថយន្តធំដឹកត្រីបុកគ្នាជាមួយរថយន្តកាមរីបាឡែនក្នុងដំណើរបញ្ច្រាសទិសគ្នា ។
សមត្ថកិច្ចមិនទាន់ប្រាប់ពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ គ្រាន់តែប្រាប់ថា អ្នកស្លាប់ប្រុស2នាក់ និងស្រី2នាក់រងរបួសធ្ងន់ដែលជាអ្នករួមដំណើរជាមួយអ្នកបើកបររត់យន្ត រីឯអ្នកបើកបររថយន្តទាំង២គ្រឿងខាងលើបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបន្តថា រថយន្តដឹកត្រីបើកបរមកពីទិសខាងកើតឯរថយន្តកាមរីបាឡែនបើកបរទៅពីទិសខាងលិច ប៉ុន្តែមិនទាន់ដឹងពីមូលហេតុទេ ព្រោះកំពុងធ្វើការនៅឡើយ ៕
ចែករំលែកព័តមាននេះ