ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ជួយ​ឱ្យ​កូន​លូតលាស់ និង​ឡើង​ទម្ងន់

5 ឆ្នាំ មុន

ស្ត្រី​ជា​ម្តាយ​តែងតែ​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​កូន​ជា​និច្ច ជា​ពិសេស​គឺ​ទម្ងន់​តែ​ម្តង ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ស្ត្រី​ភាគច្រើន​តែង​ប្រាថ្នា​ចង់បាន​កូន​មាន​សាច់ មាន​ឈាម ធាត់​ទ្រលុកទ្រលន់ ទើប​មើលទៅ​គួរ​ឲ្យ​ក្នាញ់ ។ តើ​កូន​របស់​អ្នក​កំពុង​តែ​មាន​បញ្ហា ក្នុង​ញ៉ាំ​ចំណី…

ស្ត្រី​ជា​ម្តាយ​តែងតែ​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​កូន​ជា​និច្ច ជា​ពិសេស​គឺ​ទម្ងន់​តែ​ម្តង ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ស្ត្រី​ភាគច្រើន​តែង​ប្រាថ្នា​ចង់បាន​កូន​មាន​សាច់ មាន​ឈាម ធាត់​ទ្រលុកទ្រលន់ ទើប​មើលទៅ​គួរ​ឲ្យ​ក្នាញ់ ។

តើ​កូន​របស់​អ្នក​កំពុង​តែ​មាន​បញ្ហា ក្នុង​ញ៉ាំ​ចំណី ឬ​ស្គម​ខុស​ពី​ធម្មតា​ដែរ​ឬទេ ? បើ​ពិតជា​បែប​នេះ​មែន​នោះ សូម​ប្រញាប់​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​ទៅ ពីព្រោះ ជួនកាល​វា​អាច​បណ្តាល​មក​ពី​ជំងឺ ផ្សេង​ៗ​បាន ។

យ៉ាងណាមិញ បើ​សុខភាព​កូន​ធម្មតា ហើយ​មិន​ដែល​ឈឺ​អី​នោះ​ទេ វា​ប្រហែលជា​បណ្តាល​មក​ពី​កត្តា​ចំណីអាហារ​ដែល​គេ​ទទួលទាន ហើយ​មើលទៅ ។ ចំណីអាហារ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ឲ្យ​គេ​ញ៉ាំ ដើម្បី​ឆាប់​ឡើង​គីឡូ ។

១. ផលិតផល​ធ្វើ​ពី​ប៊័​រ ជា​ពិសេស​ប៊័រ​គ្រាប់​ផ្លែ​ឈើ ៖ ប៊័​រ​មិនមែន​សុទ្ធតែ​អាក្រក់ ដូច​ជា​ការ​ចោទប្រកាន់​នោះ​ទេ ពីព្រោះ​ប៊័រ​ក៏​មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​សារធាតុចិញ្ចឹម ដែល​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ក្មេង​ដែល​មាន​រាង​កាយ​ស្គមស្គាំង​ផង​ដែរ ។ អ្នក​អាច​ឲ្យ​គេ​ញ៉ាំ​សាំង​វ៉ិ​ច ដែល​អ្នក​ធ្វើ​ដោយ​ផ្ទាល់​ដៃ ដោយ​បន្ថែម​នូវ រសជាតិ​ប៊័រ​ដែល​គេ​ចូល​ចិត្ត ។

២. ទឹកដោះគោ និង​ម្សៅ​ក្រែ​ម ៖ ទឹកដោះគោ ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រា​ត ព្រមទាំង​សារធាតុចិញ្ចឹម ជា​ច្រើន​ផ្សេង​ទៀត ។ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​បាន​ផឹក​ទឹកដោះគោ​យ៉ាង​ហោច​ណាស់​២​កែវ​ក្នុង​មួយ​ថ្ងៃ ។ ម្សៅ​ក្រែ​ម​ក៏​មាន​ប្រយោជន៍​ដូច​គ្នា​ផង​ដែរ ។

៣.​ស៊ុត​សត្វ ៖ ពងមាន់ ពង​ទា ជា​ប្រភព​នៃ​ប្រូតេអ៊ីន ដែល​កូន​អ្នក​ត្រូវការ​ដើម្បី​បង្កើន​សាច់ដុំ និង​ទម្ងន់​។ ស៊ុត​១០០ ក្រាម​មាន​ប្រូតេអ៊ីន​១៣ ក្រាម​ហើយ ។ ស៊ុតមាន​ផ្ទុក​ទៅ​ដោយ​វីតាមីន A និង B12 ដែល​ជា​តម្រូវការ​ចាំបាច់ សម្រាប់​ការ​លូតលាស់​របស់​កុមារ ។ ការ​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​រាល់ថ្ងៃ អាច​ជំនួស​ថ្នាំ​គ្រាប់​វីតាមីន ដែល​គេ​ត្រូវការ​បាន ។

៤.​ផ្លែ​ចេក ៖ ក្រៅពី​ផ្តល់​ថាមពល ចេក​មួយ​ផ្លែ អាច​មាន​កាឡូរី​ដល់​ទៅ​១០៥ ។ ចេក​ក៏​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ផង​ដែរ ។ យក​ល្អ​គួរតែ​ឲ្យ​កូន​របស់​អ្នក ញ៉ាំ​ចេក​ជាមួយនឹង​ទឹកដោះគោ ។

៥.​ផ្លែ​ ប៊័​រ​ ៖ ផ្លែ​ ប៊័​រ​រ​ជា​ជម្រើស​មួយទៀត ប្រសិនបើ​អ្នក ចង់​ឲ្យ​កូន​ឡើង​គីឡូ ពីព្រោះ​វា​សម្បូរ​ជាតិ​ខ្លាញ់ កាឡូរី និង​វីតាមីន ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់ ។

៦. សាច់​មាន់ និង​សាច់សត្វ ៖ ប្រូតេអ៊ីន​មាន​នាទី​សំខាន់ ក្នុង​ការ​បង្កើត​សាច់ដុំ ដូច្នេះ​បើ​ចង់​ឡើង​គីឡូ សាច់ ជា​ជម្រើស​ទី​មួយ​ហើយ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​វា​ជា​សាច់​ស្រស់ គ្មាន​ជាតិ​គីមី និង​គ្មាន​ជាតិ​ខ្លាញ់​ច្រើន​។ វិធី​ចម្អិន​ដែល​ល្អ គឺ​ស្ងោរ ស៊ុប និង​ចំហុយ ។

៧.​ដំឡូងបារាំង ៖ ហេតុ​អ្វី​ជនជាតិ​អឺរ៉ុប មាន​រាង​កាយ ធាត់​ៗ​ម្លេះ ? ពីព្រោះ​ពួក​គេ​ញ៉ាំ​សាច់ ប៊័​រ​ និង​ដំឡូងបារាំង​ច្រើន ។ អ្នក​សាកល្បង​សិន​ទៅ ។

៨.​បន្លែ និង​ផ្លែ​ឈើ​តាម​រដូវ ៖ បន្លែ និង​ផ្លែ​ឈើ ជា​របស់​ដែល​មិន​អាច​អត់​បាន​ឡើយ ប្រសិនបើ​អ្នក ប្រាថ្នា​ចង់បាន​កូន មាន​សុខភាព​ល្អ ហើយ​រាង​កាយ​មាំមួន ។ ចូរ​ឲ្យ​គេ​ញ៉ាំ​ឲ្យ​បាន​ច្រើន និង​ឆ្លាស់គ្នា​ទៅ​តាម​រដូវ។

អ្នក​ត្រូវ​ចង​ចាំ​ថា​ការ​ញ៉ាំ​តែ​មួយ​មុខ មិន​អាច​ធ្វើ​ឲ្យ​កូន​អ្នក ធាត់​បាន​ឡើយ ដូច្នេះ​យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ ហើយ​បន្ថែម​ការ​ហាត់ប្រាណ​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ