ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់​ពន្ធនាគារ​២លើ​ករួច​មក​ហើយនៅមិនរៀង​ចាល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ជា​ទណ្ឌិត​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ធ្វើការ​បង្ក្រាប​បាន​២​នាក់ រួម​នឹង​ថ្នាំ​ញៀន​២​កញ្ចប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ខ្ពប​ក្រោម…

ខេត្តកណ្តាល ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន និង​ជា​ទណ្ឌិត​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ធ្វើការ​បង្ក្រាប​បាន​២​នាក់ រួម​នឹង​ថ្នាំ​ញៀន​២​កញ្ចប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ចំនួន​២​លើក ពី​បទ​ហិង្សា​ដោយ​ចេតនា ចំនួន​១​លើក រយៈពេល​៧​ខែ កាលពី​ឆ្នាំ​២០១៣ និង​បទ​ជួញដូរ​គ្រឿងញៀន ចំនួន​១​លើក រយៈពេល ២​ឆ្នាំ កាលពី​ឆ្នាំ​២០១៦ ) និង​ម្នាក់​ទៀត​ឈ្មោះ ឌុ​ល ម៉ារ​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។

វត្ថុ​តាង​ចាប់​យក​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​តូច ។
លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង បានអោយ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​ខ្ពប បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ឌុ​ល ម៉ារ​ឌី បាន​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ឈ្មោះ ឌុ​ល ម៉ារ​ឌី បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច​នេះ ឈ្មោះ សុខ ដា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ចំណុច​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង បានអោយ​ខ្លួន​(​ម៉ារ​ឌី​)​យក​ទៅ​លក់​អោយ​មនុស្ស​មិន​ស្គាល់ឈ្មោះ ចំនួន​១​កញ្ចប់​តូច ក្នុង​តម្លៃ​៥០០០០​រៀល ចំណែក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​ទៀត ឈ្មោះ សុខ ដា អោយ​ខ្លួន ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​បន្ត​ទៅ​ឃាត់ខ្លួន ឈ្មោះ សុខ ដា នៅ​ចំណុច​ភូមិ ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ សុខ ដា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ឈ្មោះ
ឌុ​ល ម៉ារ​ឌី យក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ទៅ​លក់​អោយ​គេ​ពិតប្រាកដ​មែន ។

ចំណែក​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច ខ្លួន​ទិញ​ពី​ឈ្មោះ លី​ម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ក្នុង​តម្លៃ​៤០០០០​រៀល ដើម្បី​យក​ទៅ​លក់​បន្ត ក្នុង​១​កញ្ចប់​តូច ៥០០០០​រៀល ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ