ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​២២​កញ្ចប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​រួម​នឹង​ថ្នាំ​ញៀន​២២​កញ្ចប់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជន​ស​ង្ស​យ័​កំពុង​ចែកចាយ​គ្រឿងញៀន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ១១​រោច ខែកត្តិក ឆ្នាំច សំ​រិ​ទ្ធិ​ស​ក័…

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​រួម​នឹង​ថ្នាំ​ញៀន​២២​កញ្ចប់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជន​ស​ង្ស​យ័​កំពុង​ចែកចាយ​គ្រឿងញៀន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ១១​រោច ខែកត្តិក ឆ្នាំច សំ​រិ​ទ្ធិ​ស​ក័ ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៣០​នាទី ចំណុច​លើ​ទំនប់​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​មានឈ្មោះ ឈួ​ន វី​រៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​ជួល​នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ វត្ថុ​តាង​ដក​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថា​សារធាតុ​ញៀន​ចំនួន​២២ កញ្ចប់​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ហូរ ដោយ​មាន​ព័ត៌មាន​ពី មហាជន​ល្អ​ថា មានការ​ចែកចាយ​នូវ​ថ្នាំ​ញៀន​នៅ​ចំណុច​លើ​ទំនប់​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ចុះ​ទៅ ហើយ​បាន​ឆែក​ឃើញ​ថ្នាំ​ញៀន ចំនួន​១៤​កញ្ចប់ ក្នុង​បន្ទប់​ជួរ​របស់​ឈ្មោះ ឈួ​ន វី​រៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ហើយ​សមត្ថកិច្ច​ក៏​បាន ឃាត់ខ្លួន​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​តែ​ម្តង​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ ឈ្មោះ ឈួ​ន វី​រៈ បាន​សារភាព​ថា​ថ្នាំ​ញៀន​ចំនួន​១៤​កញ្ចប់​នេះ​មិនមែន​ជា​របស់ខ្ញុំ​ទេ​តែ​វា​ស្ថិត​ក្នុងផ្ទះ​ខ្ញុំ​។ រីឯ​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់ ទៀត​គឺជា​របស់ខ្ញុំ​ដែរ​ខ្ញុំ​បាន​រត់គេច​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០១ និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ចំពោះ​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល ក្រុង​តា​ខ្មៅ ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ